ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងការពារជាតិ កំណត់ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច តែមិនទាន់ទទួលបានប័ណ្ណ

    BY Khmernote Media October 13, 2021
    ក្រសួងការពារជាតិ កំណត់ទីតាំងចែកប័ណ្ណចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងរួច តែមិនទាន់ទទួលបានប័ណ្ណ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការពារជាតិ លេខ១៣៣/សជណ២០២១ បានអោយដឹងថាក្រសួងបានរៀបចំទីតាំងសំរាប់ចែកប័ណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងដូសទី២រួចរាល់តែមិនទាន់បានទទួលប័ណ្ណ ដោយក្នុងនោះក្រសួងបានកំណត់ទីតាំងចំនួន៨ទីតាំងផ្សេងៗគ្នា។

    ការចែកប័ណ្ណចាក់វ៉ាក់សាំងនេះគឺចែកដោយឥតគិតថ្លៃ ចាប់ពីម៉ោង៧:៣០នាទី ដល់ម៉ោង ១១:០០នាទីព្រឹក និង០១:៣០នាទី ដល់ ៥:០០ល្ងាច៕

    Share This Post: