ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] មីនីប័រហ្គឺពិសេស ងាយៗអាចធ្វើខ្លួនឯងនៅផ្ទះបាន មិនចាំបាច់ចំណាយច្រើន សំខាន់អនាម័យជៀសផុតពីជំងឺកូវីដទៀត

BY autoadmin October 14, 2021
[ទំព័រម្ហូប] មីនីប័រហ្គឺពិសេស ងាយៗអាចធ្វើខ្លួនឯងនៅផ្ទះបាន មិនចាំបាច់ចំណាយច្រើន សំខាន់អនាម័យជៀសផុតពីជំងឺកូវីដទៀត

សួស្តីបងប្អូនទាំងអស់គ្នា ដែលនិយមចូលចិត្តទទួលទានប័រហ្គឺដោយសារតែបញ្ហាកូវិត ពិបាកចេញក្រៅទៅរកទិញមកទទួលទាននៅផ្ទះមែនទេ ទម្រាំតែមកដល់ផ្ទះក៏លែងឆ្ងាញ់ទៀតផង តោះលែងពិបាកទៀតហើយ ថ្ងៃនេះដែរយើងមានរូបមន្តវិធីធ្វើនំមីនីប័រហ្គឺរឺ កូនប័រហ្គឺ ងាយៗមកចែកជូនតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. នំបុ័ងប័រហ្គឺតូចៗ ៣គូរ
  2. សាច់ជ្រូកចិញ្ច្រាំ ៤ស្លាបព្រាបាយ
  3. បេខន ៣បន្ទះ
  4. ពងមាន់ ១គ្រាប់
  5. សេនតាឈីស ៣បន្ទះ
  6. បន្លែ តាមចំណូលចិត្ត
  7. ម៉ាយ៉ានែស ១ស្លាបព្រាបាយ
  8. ម៉ាសស្តាត ១ស្លាបព្រាបាយ
  9. ទឹកប៉េងប៉ោះ ២ស្លាបព្រាបាយ
  10. ខ្ទឹមបារាំង ២ស្លាបព្រាបាយ
  11. ខ្ទឹមបារាំង 1/2 ផ្លែ
  12. ប័រសាប ២ស្លាបព្រាបាយ

*វិធីធ្វើ

  • ជាដំបូងយើងយកពងមាន់ទៅផ្លាសេក្នុងទូទឹកកកន្លែងកករយះពេលមួយយប់
  • ក្រោយមកទៀតយើងហាន់ខ្ទឹមបារាំងអោយល្អិតៗ រួចយកទៅលាយជាមួយនិងសាច់ជ្រូកចិញ្ច្រាំ អំបិលម្រេច លាយអោយចូលគ្នាល្អ
  • រួចដាក់ប័រចូលក្នុងខ្ទះ រួចយកនំបុ័ងប័រហ្គឺរបស់យើងមកពុះជាពីរនិងយកទៅអាំង និងខ្ទះអោយឈ្ងុយនិងស្រួយល្អ រួចពូនសាច់ជ្រូកចិញ្ច្រាំអោយមូលនិងសំប៉ែតល្អ យកទៅចៀននិងខ្ទះដែលមានប័រចៀនអោយសាច់ជ្រូកឆ្អិនល្អ
  • ក្រោយមកទៀតយកបេខនទៅចៀនអោយស្រួយនិងលឿងល្អ រួចដាក់បន្ទះឈីសពីលើសាច់ជ្រូកចៀនលើខ្ទះដែលឆ្អិនរួច បន្ថយភ្លើងតិចៗ
  • ក្រោយមកទៀតយកពងមាន់ចេញពីកន្លែងកករួចយកទៅត្រាំក្នុងទឹកក្តៅរយះពេល ៦វិនាទី រួចបកសំបកអោយអស់រួចកាត់ពងមាន់ដែលកកជាបីបន្ទះ រួចយកទៅចៀនលើខ្ទះ
  • តោះយើងមករៀបចំប័រហ្គឺទាំងអស់គ្នា យកគ្រឿងផ្សំទាំងអស់មករៀបផ្គុំអោយចូលគ្នាតាមរូបភាព រួចរាល់សម្រាប់ទទួលទាន។

Share This Post: