រៀនធ្វើម្ហូប

[ទំព័រម្ហូប] ស្ប៉ាហ្គេតទីកូនបាល់ វិធីធ្វើងាយៗ ចំណាយពេលតិច ឃើញហើយគួរឱ្យចង់ញ៉ាំណាស់

BY
autoadmin
October 14, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ស្បា៉ហ្គេតទីកូនបាល់មកចែកជូន បងប្អូនច្បាស់ជាឆ្ងល់ហើយមែនទេថាតើអ្វីទៅជា ស្ប៉ាហ្គេតទីកូនបាល់ នោះគឺជាការដែលយើងយកសាច់គោមកពូនជាដុំមូលដូចបាល់ទៅវិញទេ ដែលឈ្មោះដែលគេនិយមហៅនោះ គឺ ស្ប៉ាហ្គេតទីមីតប៊ល តោះយើងមកមើលគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. សាច់គោកិនម៉ត់ ៦០០ក្រាម
  2. កម្ទេចនំបុ័ងសម្រាប់បំពង ២ស្លាបព្រាបាយ
  3. ពងមាន់ ២គ្រាប់
  4. ផាសលីចិញ្ច្រាំម៉ត់ តាមចំណូលចិត្ត
  5. អំបិល តាមចំនូលចិត្ត
  6. ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ
  7. ខ្ទឹមបារាំងហាន់ល្អិត ១ផ្លែ
  8. ទឹកប៉េងប៉ោះ ៥០០ក្រាម
  9. សរសៃស្ប៉ាហ្គេតទីស្ងោរឆ្អិន តាមចំណូលចិត្ត
  10. ប្រេងខ្យង ១វែក
  11. ប្រេងអូលីវ

*វិធីធ្វើ

  • យកសាច់គោកិនម៉ត់ មកលាយជាមួយនិង ពងមាន់ កម្ទេចនំបុ័ង ខ្ទឹមបារាំង1/4 ផាសលី អំបិល និងម្រេចលាយអោយចូលគ្នាល្អ រួចយកប្លាស្ទឹកបិតអាហារមករុំអោយជិតរួចយកទៅផ្លាសេក្នុងទូទឹកកកក
  • យកសរសៃស្ប៉ាហ្គេតទីទៅស្រុះក្នុងទឹកក្តៅដោយចាក់ប្រេងអូលីវចូលបន្តិច រយះពេល៨នាទី
  • ក្រោយមកទៀត យកសាច់គោចេញពីទូទឹកកក រួចពូនជារាងកូនបាល់តូចៗ រួចចាក់ប្រេងអូលីវចូលក្នុងខ្ទះ នៅពេលដែលខ្ទះក្តៅ ចាក់សាច់គោដែលយើងបានពូនចូលទៅចៀនអោយឆ្អិនល្អ រួចស្រង់ឡើងអោយស្រស់ខ្លាញ់
  • ក្រោយមកទៀតយើងប្រើខ្ទះដដែលដោយដាក់ខ្ទឹមបារាំងដែលនៅសល់ចូលទៅឆាអោយឈ្ងុយរួចចាក់ទឹកប៉េងប៉ោះចូលទៅតាមដោយប្រេងខ្យង ទឹកស្អាតបន្តិច ឆាអោយចូលគ្នា ភ្លក់រសជាតិតាមចំណូលចិត្តរងចាំអោយពុះដាក់សាច់គោដែលយើងបានចៀនរួចចូលទៅ រោយដោយផាសលី រំងាស់ភ្លើងតិចៗរយះពេល៣០នាទី
  • ក្រោយពេលដែលគ្រប់រយះពេល៣០នាទិហើយ ដួសស្ប៉ាកេតទីដាក់ចានរួចដួសទឹកសុសស្រោចពីលើតាមចំណូលចិត្តជាការស្រេច។

Share This Post: