ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ថ្មីទៀតហើយ ឆាមីសួផ្កាឡៃហៀង រសជាតិឆ្ងាញ់ប្លែកបានញ៉ាំហើយ អាចនឹងជាប់ចិត្ត

BY autoadmin October 15, 2021
[ទំព័រម្ហូប] ថ្មីទៀតហើយ ឆាមីសួផ្កាឡៃហៀង រសជាតិឆ្ងាញ់ប្លែកបានញ៉ាំហើយ អាចនឹងជាប់ចិត្ត

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ឆាមីសួផ្កាឡៃហៀងមកចែកជូន តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មីសួ ១កញ្ចប់តូច
  2. ប្រេងឆា ២ស្លាបព្រាបាយ
  3. ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
  4. បង្គាក្រៀម ៣ស្លាបព្រាបាយ
  5. បង្គាស្រស់ ១០០ក្រាម
  6. ពងមាន់ ១គ្រាប់
  7. ផ្កាឡៃហៀង ១ចានចង្កឹះ
  8. ប្រេងខ្យង ៣ស្លាបព្រាបាយ
  9. ស្ករស ១ស្លាបព្រាបាយ
  10. ទឹកត្រី ១ស្លាបព្រាបាយ
  11. ម្រេច ១ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • យកមីសួរមកត្រាំទឹករយះពេល​៧នាទី រួចស្រង់ឡើងអោយស្រស់ទឹក
  • ចាក់ប្រេងឆាចូលក្នុងខ្ទះ រួចដាក់ខ្ទឹមសចូលទៅឆាអោយឈ្ងុយនិងលឿងល្អ រួចដាក់បង្គាក្រៀម និងបង្គាស្រស់ចូលទៅឆា​ អោយឆ្អិន គោះពងមាន់ចូលទៅ ញីអោយពងបែកល្មម រួចដាក់មីសួចូលទៅ ឆាអោយចូលគ្នា ផ្សំរសជាតិដោយ ប្រេងខ្យង ស្ករស ទឹកត្រី ឆាអោយចូលគ្នា និងចុងក្រោយដាក់ផ្កាឡៃហៀងចូលទៅឆាអោយចូលគ្នា រួចដួសដាក់ចានជាការស្រេច។

Share This Post: