រៀនធ្វើម្ហូប

[ទំព័រម្ហូប] បុកល្ហុងបួស ចង់ដឹងខុសពីបុកល្ហុងយើងបែបណា តោះយើងមកមើលគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នា

BY
Liny Chan
October 14, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បុកល្ហុងបួសបែបថៃមកផ្ញើ ចង់ដឹងខុសពីបុកល្ហុងយើងបែបណាតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ
1. ទឹកស៊ីអ៉ីវ ២ស្លាបព្រាបាយ
2. ល្ហុង ១០០ក្រាម
3. ការ៉ុត ១០០ក្រាម
4. ប៉េងប៉ោះ ៣ផ្លែ
5. ម្ទេសស្រស់ ២គ្រាប់
6. ស្ករត្នោត ១ស្លាបព្រាបាយ
7. ក្រូចឆ្មា ២ស្លាបព្រាបាយ
8. សណ្តែកដីលីង ២ស្លាបព្រាបាយ
9. សណ្តែកកួរ ២សរសៃ

*វិធីធ្វើ
• យកម្ទេសស្រស់មកបុកអោយម៉ត់ល្មម តាមដោយសណ្តែកកួរ ប៉េងប៉ោះ បុកតិចៗអោយបែកតិចៗ ផ្សំរសជាតិដោយ ទឹកស៊ីអ៊ីវ ស្ករត្នោត ក្រូចឆ្មា បុកតិចៗច្របល់អោយស្កររលាយចូលគ្នាល្អ ភ្លក់រសជាតិតាមចំណូលចិត្ត
• រួចដាក់សរសៃល្ហុងឈូសរឺសាប់ និងការ៉ុតសាប់រឺឈូស ក្រឡុកអោយចូលគ្នា ដាក់សណ្តែកដីលីង រួចដួសដាក់ចានជាការស្រេច។

Share This Post: