ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មនុស្សចំនួន ៥នាក់ បានបាត់បង់ជីវិត និង ២នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយការប្រើធ្នូ នៅឯទីក្រុង Kongsberg ប្រទេសន័រវែស

    BY autoadmin October 14, 2021
    មនុស្សចំនួន ៥នាក់ បានបាត់បង់ជីវិត និង ២នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយការប្រើធ្នូ នៅឯទីក្រុង Kongsberg ប្រទេសន័រវែស

    បុរសម្នាក់ប្រដាប់ដោយធ្នូ និងគ្រាប់ព្រួញ បានបាញ់សម្លាប់មនុស្សចំនួន ៥នាក់ និងធ្វើឱ្យរបួសចំនួន ២នាក់ ផ្សេងទៀត នៅក្នុងប្រទេសន័រវែស នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន NHK ។ អាជ្ញាធរន័រវេសបាននិយាយថា ពួកគេបានទទួលរបាយការណ៍ជាច្រើនកាលពីល្ងាចថ្ងៃពុធ នៅពេលដែលបុរសម្នាក់កំពុងវាយប្រហារអ្នកដំណើរឆ្លងកាត់ទីនោះ ដោយការប្រើធ្នូ និងគ្រាប់ព្រួញ នៅឯទីក្រុង Kongsberg ជិតរដ្ឋធានីអូស្លូ ហើយអាជ្ញាធរក៏បានចាប់ខ្លួនបុរសនោះភ្លាមៗ បន្ទាប់ពីទទួលបានរបាយការណ៍។

    អាជ្ញាធរបានជឿថា បុរសនោះបានធ្វើសកម្មភាពតែម្នាក់ឯង ហើយបានវាយប្រហារមនុស្សដោយចៃដន្យនៅពេលគាត់ដើរជុំវិញទីក្រុង។ ឥឡូវនេះប៉ូលីសកំពុងពិនិត្យរកមើលបំណងរបស់គាត់ រួមទាំងលទ្ធភាពនៃអំពើភេរវកម្ម។ គួរឱ្យដឹងដែរថា មន្ត្រីប៉ូលីសន័រវេសជាធម្មតាគឺមិនកាន់អាវុធនោះទេ ប៉ុន្តែអាជ្ញាធរបានបញ្ជាឱ្យពួកគេកាន់អាវុធបន្ទាប់ពីការវាយប្រហារនេះ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានពិពណ៌នាហេតុការណ៍នេះថា ជាការវាយប្រហារដ៏អាក្រក់បំផុតនៅក្នុងប្រទេសន័រវែស ចាប់តាំងពីបុរសម្នាក់បានសម្លាប់មនុស្សជាង ៧០ នាក់ ក្នុងឆ្នាំ ២០១១៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: