រៀនធ្វើម្ហូប

[ទំព័រម្ហូប] ត្រីសាលម៉ុនជូរផ្អែមខ្ទះក្តៅ អាចធ្វើញ៉ាំជុំគ្រួសារនាចុងសប្ដាហ៍នេះបាន ធានាថាប្លែកមាត់

BY
autoadmin
October 17, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ត្រីសាលម៉ុនជូរផ្អែមខ្ទះក្តៅ មកចែកជូន ធ្លាប់តែទទួលទានឆាបន្លែជូរផ្អែមមែនទេ ថ្ងៃនេះដែរយើងបង្វែមកធ្វើត្រីម្តង រសជាតិឈ្ងុយឆ្ងាញ់ជាប់មាត់តែម្តងតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. សាច់ត្រីសាលម៉ុនបន្ទះ ១៩០ក្រាម
  2. ខ្ទឹមស ៧គ្រាប់
  3. ម្ទេសស្រស់ ៧គ្រាប់
  4. ខ្ទឹមក្រហម ៣គ្រាប់
  5. ស្ករត្នោត ១ 1/4 ស្លាបព្រាបាយ
  6. ទឹកត្រី 1/4 ចានចង្កឹះ
  7. ទឹកអំពិលទុំ 1/2 ចានចង្កឹះ
  8. ទឹកសុទ្ធ 1/2 ចានចង្កឹះ
  9. អំបិល បន្តិច
  10. ម្រេច តាមចំនូលចិត្ត
  11. ជីវ៉ាន់សុយ សម្រាប់រោយពីលើ
  12. ម្ទេសប្លោកហាវ៉ាយ បីពណ៍ ហាន់សរសៃ តាមចំណូលចិត្ត

*គ្រឿងផ្សំ

  • យកសាច់ត្រីសាលម៉ុនមកប្រឡាក់អំបិលបន្តិច ក្រោយមកទៀតយកសាច់ត្រីទៅអាំងដោយខ្ទះសម្រាប់អាំងផ្នែកស្បែកមុន ដើម្បីអោយស្រួយ រួចប្រែត្រី ក្រោយពេលដែលត្រីឆ្អិនល្អហើយ ដួសឡើងទុកមួយអន្លើរ
  • ក្រោយមកទៀតយកម្ទេសស្រស់ ខ្ទឹមក្រហម និងខ្ទឹមស បុក​ចូលគ្នាអោយម៉ត់ ក្រោយមកទៀតដួសដាក់ចានសម្រាប់លាយ តាមដោយស្ករត្នោត ទឹកអំពិលទុំ  និងទឹកត្រី កូរលាយអោយស្កររលាយល្អ រួចចាក់ចូលខ្ទះកូរលើខ្ទះអោយពុះឆ្អិនល្អ
  • ក្រោយមកទៀតយើងយកម្ទេសប្លោកបីពណ៍ទៅអាំងលើខ្ទះសម្រាប់អាំង អោយមានពណ៍លឿងក្រហមល្អ
  • តោះយើងមករៀបចំចាន ដោយយកសាច់ត្រីសាល់ម៉ុនដែលយើងបានអាំងរួចមកដាក់ពីលើខាងក្តៅ រួចរៀបម្ទេសប្លោកអាំងដាក់មួយចំហៀង រួចស្រោចទឹកត្រីម្ទេសជូរផ្អែមពីលើរោយដោយជីវ៉ា់ន់ស៊ុយ រួចយកទៅដាក់លើភ្លើងអោយក្តៅល្អ រួចរាល់សម្រាប់ការទទួលទាន។

Tip ប្រសិនបើបងប្អូនមិនមានចានក្តៅដូចបាយគោដុត បងប្អូនអាចប្រើចានធម្មតាដាក់ដោយមិនបាច់យកទៅដុតអោយក្តៅបានដូចគ្នា

Share This Post: