ខ្មែរណូត

ស្វែងរក

រៀនធ្វើម្ហូប

[ទំព័រម្ហូប] ពិសេសទៀតហើយ បុកមីគ្រឿងសមុទ្រ ចង់បានរសជាតិមុត ចូលជាតិល្អ កុំភ្លេចកត់រូបមន្តមួយនេះ

BY autoadmin October 15, 2021
[ទំព័រម្ហូប] ពិសេសទៀតហើយ បុកមីគ្រឿងសមុទ្រ ចង់បានរសជាតិមុត ចូលជាតិល្អ កុំភ្លេចកត់រូបមន្តមួយនេះ

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តបុកមីគ្រឿងសមុទ្រពិសេសមកចែកជូន តោះយើងមកមើលគ្រឿងផ្សំ និងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. មីម៉ាម៉ាថៃ ២កញ្ចប់
  2. បង្គាស្រស់ ១០ក្បាល
  3. មឹកស្រុះ ២ក្បាល
  4. ក្តាមសេះស្រស់លាងទឹកសូដារួច ២ក្បាល
  5. ងាវស្រុះមកសំបក ១០គ្រាប់
  6. ទឹកប្រហុកថៃ ៣ស្លាបព្រាបាយ
  7. ម្ទេសស្រស់ ១០គ្រាប់
  8. ម្ទេសក្រៀម ១០គ្រាប់
  9. ខ្ទឹមស ៣គ្រាប់
  10. ស្ករត្នោត ១ស្លាបព្រាបាយ
  11. ក្រូចឆ្មា ៣ផ្លែ
  12. ទឹកត្រី ២ស្លាបព្រាបាយ
  13. ជីបារាំង តាមចំណូលចិត្ត
  14. ប៉េងប៉ោះតូច ១០ផ្លែ

*វិធីធ្វើ

  • ជាដំបូងយើងដាំទឹកអោយពុះ រួចស្រុះអោយឆ្អិនល្មម រួចស្រង់ឡើង
  • តោះយើងងាកមកធ្វើទឹកញាំទាំងអស់គ្នា ដោយយកម្ទេសស្រស់ ម្ទេសក្រៀម ខ្ទឹមស បុកចូលគ្នាអោយម៉ត់ល្មម រួចផ្សំរសជាតិដោយ ស្ករត្នោត ទឹកប្រហុកថៃ ទឹកត្រី ទឹកក្រូចឆ្មា លាយចូលគ្នាអោយស្កររលាយល្អ រួចភ្លក់រសជាតិតាមចំណូលចិត្ត
  • ក្រោយមកទៀតយកមីដែលស្រុះរួចដាក់ចូលទៅ គ្រឿងសមុទ្យដែលយើងបានត្រៀមទុកចូលទៅលាយច្របល់អោយចូលគ្នាល្អ រួចតាមដោយប៉េងប៉ោះ ជីបារាំង លាយចូលគ្នាម្តងទៀត រួចដូសដាក់ចានជាការស្រេច។

Share This Post: