ខ្មែរណូត

ស្វែងរក

  • PR

    សប្បាយកម្មវិធី ប៊ូស្ត្រង មិនអស់ចិត្តនៅមានកន្លែងកម្សាន្តជាច្រើនទៀត

    BY Khmernote Media October 2, 2018
    សប្បាយកម្មវិធី ប៊ូស្ត្រង មិនអស់ចិត្តនៅមានកន្លែងកម្សាន្តជាច្រើនទៀត

    ពិតជាអស្ចារ្យ ហើយសប្បាយកប់ពពកតែម្ដងលើនេះ ចូលរួមសប្បាយៗរបស់ ប៊ូសស្រ្តង ក៏សប្បាយ ហើយនៅអាចទៅលេងកន្លែងកម្សាន្តជាច្រើនទៀតនៅលើកំពូលភ្នំបូកគោពពកវិលក្នុងពេលតែមួយបានទៀតផង។

    កម្មវិធី BOOSTRONG TOP MOUNTAIN MUSIC ON FIRE ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង សហការណ៍ជាមួយសណ្ឋាគា សុខា ដែនដីពពកវិលដែលមានកម្មវិធីសប្បាយជាច្រើន ដូចជាការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាល ការប្រណាំងកង់អន្តរជាតិ ការបោះតង់ជាលក្ខណៈទ្រង់ទ្រាយធំជាង 800តង់ និងអ្វីដែលកាន់តែពិសេសទៀតនោះគឺនៅយប់ថ្ងៃទី28 ប៊ូសស្ត្រងបានរៀបចំការប្រគំតន្ត្រីបែបរ៉ក រ៉ក ដ៏ធំប្រចាំឆ្នាំដែលមានសុទ្ធតែកំពូលតារារ៉កល្បីៗប្រចាំប្រទេសកម្ពុជាយើង ហើយមិនតែប៉ុនណោះនៅរាត្រីនោះ ក៏នឹងមាន ឌីជេ(DJ) ស្រីវ័យក្មេងស្រស់ស្អាត គឺឌីជេ ម៉ៃលី (MAILY) នឹងចូលខ្លួនរីមិច បទភ្លេងរាំលេងសប្បាយៗពេញមួយរាត្រីនៅលើកំពូលភ្នំដ៏ខ្ពស់កប់ពពកផងដែរ។

    ក្រៅពីចូលរួមភាពសប្បាយជាមួយ ប៊ូសស្ត្រង ហើយលោកអ្នកក៏អាចទៅបន្ធូរអារម្មណ៍រំសាយទុក្ខកង្វល់ នៅកន្លែងកម្សាន្តផ្សេងៗទៀតជាច្រើននៅលើកំពូលភ្នំបូកគោផ្ទាល់ដូចជា៖

    1. បដិមាលោកយាយម៉ៅ
    2. ប្រាសាទប្រោសត្វ
    3. រមណីយដ្ឋានឋានសួគ៌បូកគោ (សណ្ឋាគា)
    4. ព្រះវិហារចិន
    5. វត្តសំពៅប្រាំ
    6. ចំការតែ
    7. តំបន់បោះតង់
    8. ព្រះវិហារកាតូលីកចាស់ (ទសវត្សន៍1920)
    9. សណ្ឋាគា និងកាស៊ីណូចាស់
    10. ដំណាក់ព្រះមុនីវង្ស ឬដំណាក់ស្ដេច
    11. បឹងលើភ្នំ
    12. ទឹកជ្រោះពពកវិល
    13. វាលស្រែ១០០ ភ្នំបូកគោ
    14. វាលស្រែ៥០០ ភ្នំបូកគោ
    15. ថ្មមុខយក្ស អ្នករក្សាព្រៃ

    ពិតជាមានកន្លែងសប្បាយៗដើរលេងច្រើនមែនហើយទៅបូកគោតែមួយជើងអាចទទួលបានភាពសប្បាយរីករាយតាំងពីព្រឹករហូតដល់យប់តែម្ដង។ ដូចនេះកុំភ្លេចចូលរួមទាំងអស់គ្នាថ្ងៃអាទិត្យ ទី 28 តុលា 2018 នេះ នាដែនដីពពកវិលឋានសួគ៌បូកគោ និងគេងបោះតង់ជាមួយ ប៊ូសស្ត្រង ហើយកម្មវិធីដ៏អស្ចារ្យទាំងនេះលោកអ្នកក៏អាចចូលរួមដោយសេរី និងក្រេបរសជាតិដ៏វិសេសវិសាលនៃភសជ្ជៈប៉ូវកំលាំង ប៊ូសស្ត្រង ខ្លាំងជាងយូរជាង។

    https://www.youtube.com/watch?v=kMa5-Tj_qhA

    Share This Post:
    MPO4D jitutoto mpo4d Mpoplay