រៀនធ្វើម្ហូប

[ទំព័រម្ហូប] ក្តាមឆាទឹកម្ទេស ឆ្ងាញ់មិនចាញ់ក្ដាមឆាម្រេច បងៗស្រ្តីមេផ្ទះអាចសាកល្បងបានណា ធានាថាក្រុមគ្រួសារនឹងជាប់ចិត្ត

BY
autoadmin
October 15, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ក្តាមឆាទឹកម្ទេសមកចែកជូន ថ្មីទៀតហើយបងប្អូន តោះយើងមកមើលគ្រៀងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ក្តាមថ្ម ៧០០ក្រាម
  2. ខ្ទឹមក្រហមហាន់ល្អិត ១ស្លាបព្រាបាយ
  3. ខ្ទឹមបារាំងហាន់សម្រាប់ឆា 1/2 ផ្លែ
  4. ខ្ញីចិញ្ច្រាំម៉ត់ ១ស្លាបព្រាបាយ
  5. ទឹកម្ទេស 1/2 ចានចង្កឹះ
  6. ទឹកប៉េងប៉ោះ 1/2 ចានចង្កឹះ
  7. ទឹកស៊ីអ៉ីវសៀង ២ស្លាបព្រាបាយ
  8. ស្ករស ២ស្លាបព្រាបាយ
  9. អំបិល ១ស្លាបព្រាកាហ្វេ
  10. ទឹកខ្មេះ ១ស្លាបព្រាបាយ
  11. ពងមាន់ ១គ្រាប់
  12. ស្លឹកខ្ទឹមហាន់កង់ៗ ១ចានចង្កឹះ
  13. ម្ទេសស្រស់ហាន់បញ្ឆិត ២គ្រាប់

*វិធីធ្វើ

  • យកក្តាមមកលាងទឹកអោយស្អាត បេះយកអាចម៍ក្តាមចេញ រួចកាត់កង់ៗល្មម និងដំដង្កៀបអោយបែកល្មម ត្រៀមទុកសម្រាប់ឆា
  • ចាក់ប្រេងឆាចូលក្នុងខ្ទះ រួចចាក់ខ្ទឹមក្រហមចូលទៅឆាអោយឈ្ងុយ តាមដោយខ្ញី ឆាអោយឈ្ងុយ ក្រោយមកចាក់ក្តាមចូលទៅ ឆារហូតទាល់តែក្តាមឆ្អិន ផ្សំរសជាតិដោយទឹកម្ទេស ទឹកប៉េងប៉ោះ ទឹកស៊ីអ៉ីវសៀង អំបិល ស្ករស ទឹកខ្មេះ ឆាអោយចូលគ្នា រួចគោះពងមាន់ដាក់ ញីនិងឆាអោយចូលគ្នាល្អ រោយពីលើដោយស្លឹកខ្ទឹម​ម្ទេសស្រស់ ឆាត្រឡប់ចុះឡើងរួចបិតភ្លើងដួសដាក់ចានជាការស្រេច។

Share This Post: