រៀនធ្វើម្ហូប

[ទំព័រម្ហូប] បាយឆាត្រីសាលម៉ុនពិសេស អ្នកចូលចិត្តត្រីសាល់ម៉ុនដឹងតែត្រូវចិត្តហ្មង រសជាតិឆ្ងាញ់ឈ្ងុយឈ្ងប់

BY
autoadmin
October 15, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយឆាត្រីសាលម៉ុនមកចែកជូន តោះចង់ដឹងថាមានវិធីធ្វើ និងគ្រឿងផ្សំអ្វីខ្លះនោះ តោះយើងមកមើលទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បាយជប៉ុន ១ចានចង្កឹះ
  2. ត្រីសាលម៉ុនហាន់ដុំតូចល្មម ៣០០ក្រាម
  3. ខ្ទឹមបារាំងហាន់ ល្អិត 1/2 ចានចង្កឹះ
  4. ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
  5. ការ៉ុតហាន់ល្អិត 1/2 ចានចង្កឹះ
  6. គ្រាប់សណ្តែកជប៉ុន 1/2 ចានចង្កឹះ
  7. ទឹកស៊ីអ៉ីវ ខិឃរមែន ២ស្លាបព្រាបាយ
  8. ស្លឹកខ្ទឹមជប៉ុន ហាន់ល្អិតសម្រាប់រោយពីលើ

*គ្រឿងផ្សំ

  • ជាដំបូងយើងបើក​ភ្លើង រួចដាក់ត្រីសាលម៉ុនចូលទៅលីងលើខ្ទះដោយប្រើភ្លើងល្មម រហូតទាល់តែត្រីសាលម៉ុនចេញខ្លាញ់  និងលឿងល្អ បិតភ្លើងដួសដាក់ចាន
  • រួចដាក់ខ្ទឹមស និងខ្ទឹមបារាំងចូលទៅក្នុងខ្ទះដែលមានខ្លាញ់ត្រី ឆាចុះឡើងអោយខ្ទឹមលឿងនិងឈ្ងុយល្អ តាមដោយការ៉ុត ឆាចុះឡើងរួចដាក់បាយជប៉ុនចូលទៅ ឆាអោយចូលគ្នាដោយប្រើភ្លើងខ្លាំង ផ្សំរសជាតិដោយ ទឹកស៊ីអ៉ីវខិឃរមែន ឆាអោយចូលគ្នា រួចដាក់សណ្តែកជប៉ុ​ន និងត្រីសាលម៉ុន ដែលឆ្អិនរួចចូលទៅឆាអោយចូលគ្នា ដួសដាក់ចានរោយពីលើដោយស្លឹកខ្ទឹមជប៉ុនជាការស្រេច។

 

Share This Post: