ព័ត៌មានជាតិ
រដ្ឋាភិបាលធ្វើសំណើរទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត អោយលោក ប៉ា សុជាតិវង្ស ធ្វើជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
BY Khmernote Media
October 15, 2021
លោក ប៉ា សុជាតិវង្ស អតីអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នគឺជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងនាមជាសមាជិកនៃរាជរដ្ឋាភិបាល ដែលមានឋានៈជាជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំណើនេះត្រូវបានអនុម័តយល់ព្រម រង់ចាំតែថ្ងៃបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា លោក ប៉ា សុជាតិវង្ស ធ្លាប់ជាអតីតអភិបាលរាជធានីភ្នំពេញ និងធ្លាប់ជាអតីតតំណាងរាស្ត្រផងដែរ ហើយបច្ចុប្បន្នលោកគឺជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៕
