រៀនធ្វើម្ហូប

[ទំព័រម្ហូប] នំបុ័ងបំពងស្រួយស្នូលឈីសនិងចេក កុំភ្លេចកត់រូបមន្តទុក ធ្វើញ៉ាំពេលរសៀល

BY
autoadmin
October 20, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត នំបុ័ងបំពងស្រួយស្នូលឈីសនិងចេក ធានារសជាតិពេលខាំទៅនំបុ័ងឡើងស្រួយ ចំណែកផ្នែកខាងក្នុងវិញ ចេកនិងឈីសគឺស៊ីគ្នាល្អណាស់ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. បន្ទះនំបុ័ង ២បន្ទះ
  2. ចេកណាមវ៉ា ២
  3. ឈីសបន្ទះ ២បន្ទះ
  4. ពងមាន់ ១គ្រាប់
  5. កម្ទេចនំបុ័ងសម្រាប់បំពងស្រួយ ៣ស្លាបព្រាបាយ
  6. ប្រេងសម្រាប់បំពង 1/2 ចានចង្កឹះ

*វិធីធ្វើ

  • តោះជាដំបូងយើងធ្វើការបកសំបកចេក រួចកាត់ក្បាលនិងកន្ទុយចេញបន្តិច រួចយកបន្ទះនំបុ័ងមកសង្កត់ដោយប្រដាប់សង្កត់នំ រួចក្រាលដោយបន្ទះឈិស តាមដោយចេកណាមវ៉ាមួយផ្លែ រួចយើងធ្វើការរុំអោយមូលដូចចៃយ៉ រួចយើងយកទៅជ្រលក់ជាមួយពងមាន់ដែលបានក្រឡុកទុក បន្ទាប់មកទៀតយើងយកទៅជ្រលក់ជាមួយនិងកម្ទេចនំបុ័ងរួចយកទៅបំពងក្នុងខ្លាញ់ដែលក្តៅ យើងធ្វើការបំពងរហូតទាល់តែនំបុ័ងរបស់យើងស្រួយនិងលឿងល្អរួចស្រង់ឡើងអោយស្រស់ខ្លាញ់ជាការស្រេច។
Share This Post: