[ទំព័រម្ហូប] គុយទាវឆាម្ទេសគ្រឿងសមុទ្រ គ្រាន់តែលឺឈ្មោះក៏ស្រក់ទឹកមាន់ ចង់ញ៉ាំបាត់ទៅហើយ
- BY
- autoadmin
- October 17, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត គុយទាវឆាម្ទេសគ្រឿងសមុទ្របែបថៃមកចែកជូន តោះចង់ដឹងថាពិសេសបែបណានោះ យើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- គុយទាវសរសៃតូចស្រុះឆ្អិនរួច ១០០ក្រាម
- បង្គាស្រស់បកសំបក និងវះខ្នងយកសរសៃចេញ ៣ក្បាល
- មឹកបំពង់ហាន់ជាកង់ៗល្មមឆា ២ក្បាល
- សណ្តែកកួរហាន់ ២សរសៃ
- ប៉េងប៉ោះហាន់សម្រាប់ឆា ១ផ្លែ
- ត្រប់តូច ១០គ្រាប់
- ម្រេចខ្ចី ២ដុំ
- ម្ទេសស្រស់ហាន់សរសៃ ២គ្រាប់
- ជីនាងវង ១០ក្រាម
- ព្រីកផៅ រឺ ម្ទេសឆាថៃ ២ស្លាបព្រាបាយ
- ស្ករស 1/2 ស្លាបព្រាកាហ្វេ
- ទឹកត្រី ១ស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
*វិធីធ្វើ
- ចាក់ប្រេងឆាចូលខ្ទះ តាមដោយ បង្គានិងមឹក ឆាត្រឡប់អោយជិតឆ្អិន រួចដាក់ប៉េងប៉ោះ សណ្តែកកួរ និងត្រប់តូចចូលទៅ ឆាអោយចូលគ្នា ល្អ រួចដាក់ព្រីកផៅរឺម្ទេសឆាថៃ ផ្សំរសជាតិដោយ ទឹកត្រី ប្រេងខ្យង ភ្លក់រសជាតិតាមចំណូលចិត្ត រួចដាក់គុយទាវសរសៃតូចចូលទៅឆាអោយចូលគ្នាល្អ រួចដាក់ ម្ទេសស្រស់ ម្រេចខ្ចី និងជីនាងវងចូលទៅ ឆាអោយចូលគ្នាម្តងទៀតដួសដាក់ចានជាការស្រេច។
- Share This Post: