រៀនធ្វើម្ហូប

[ទំព័រម្ហូប] ពិសេសទៀតហើយ ពងក្រឡុកសាច់ក្តាមទឹកសុសម្រះព្រៅ ចង់ដឹងរសជាតិ និងវិធីធ្វើបែបណា តោះរៀនធ្វើទាំងអស់គ្នា

BY
autoadmin
October 17, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ពងក្រឡុកសាច់ក្តាមទឹកសុះម្រះព្រៅ ពិសេសមកចែកជូនតោះកុំអោយខាតពេលយូរយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ពងមាន់ ៣គ្រាប់
  2. សាច់ក្តាម ២០០ក្រាម
  3. ទឹកដោះគោស្រស់ ២ស្លាបព្រាបាយ
  4. ទឹកស៊ីអ៉ីវ ១ស្លាបព្រាកាហ្វេ
  5. បាយសរ តាមចំណូលចិត្ត
  6. ស្លឹកម្រះព្រៅបំពងស្រួយ សម្រាប់រោយពីលើ តាមចំនូលចិត្ត

*គ្រឿងផ្សំទឹកសុសម្រះព្រៅ

  1. ស្លឹកម្រះព្រៅ ១ចានចង្កឹះ
  2. ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
  3. ម្ទេសខ្មាំងចិញ្ច្រាំ ២ស្លាបព្រាបាយ
  4. ប្រេងសម្រាប់បំពង 1/2 ស្លាបព្រាបាយ
  5. ប្រេងខ្យង ១ស្លាបព្រាបាយ
  6. ទឹកស៊ីអ៉ីវសៀង ១ស្លាបព្រាបាយ
  7. ស្ករស 1/2 ស្លាព្រាបាយ
  8. ម្ស៉ៅដំឡូង 1/2 ស្លាបព្រាកាហ្វេ
  9. ទឹកស្អាត 1/2 ចានចង្កឹះ

*វិធីធ្វើ

  • ចាក់ប្រេងឆាចូលខ្ទះ រួចដាក់ខ្ទឹមស​និងម្ទេសចូលទៅឆាអោយឈ្ងុយ រួចចាក់ទឹកស្អាត​ ផ្សំរសជាតិដោយ ប្រេងខ្យង ទឹកស៊ីអ៉ីវសៀង ស្ករស កូរអោយចូលគ្នាល្អ រួចចិញ្ច្រាំស្លឹកម្រះព្រៅអោយម៉ត់រួចដាក់ចូលទៅ តាមដោយម្ស៉ៅដំឡូង កូរអោយចូលគ្នាល្អ រួចដួសដាក់ចាន
  • គោះពងមាន់ដាក់ចានផ្សំរសជាតិ ដោយទឹកស៊ីអ៉ីវ រួចហ្វឹកអោយចូលគ្នា រួចចាក់ទឹកដោះគោស្រស់ចូលទៅ កូរអោយចូលគ្នាម្តងទៀត
  • យកខ្ទះបើកភ្លើង ពេលដែលខ្ទះក្តៅ រួចចាក់ពងមាន់ក្រឡុកចូលទៅ រួចរោយសាច់ក្តាមពីលើពងមាន់ក្រឡុករបស់យើង នៅពេលឆ្អិនល្អ ដួសឡើង ដាក់ពីលើបាយស រួចស្រោយទឹកសុសពីលើជាការស្រេច។

 

Share This Post: