[ទំព័រម្ហូប] មានមាន់ហើយ តែមិនដឹងច្នៃម្ហូបអ្វីឱ្យប្លែក អាចសាករូបមន្ត “មាន់អាំងបន្លែដុតពិសេស” ធានាថាឆ្ងាញ់ប្លែកដូចម្ហូបនៅបរទេស
- BY
- autoadmin
- October 20, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត មាន់អាំងបន្លែដុតបែបបរទេសមកផ្ញើ តោះចង់ដឹងថាមានវិធីធ្វើបែបណានោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- សាច់ទ្រូងមាន់ ២០០ក្រាម
- ទឹកខ្មេះប៉ោម 1/2 ចានចង្កឹះ
- ទឹកឃ្មុំ 1/4 ចានចង្កឹះ
- ខ្ទឹមសចិញ្ច្រាំ ២ស្លាបព្រាបាយ
- ម៉ាស្តាត ១ស្លាបព្រាបាយ
- អំបិល 1/2 ស្លាបព្រាកាហ្វេ
- ម្រេច ១ស្លាបព្រាកាហ្វេ
- រ៉ូសម៉ែរី ៤ដើម
- ស្លឹកថែម ៤សន្លឹក
- ដំឡូងបារាំង ១ផ្លែ
- ការ៉ុត 1/2 ផ្លែ
- ត្រពាំងបារាំង ៥០ក្រាម
- ផ្សិតស ៥០ក្រាម
*គ្រឿងផ្សំជ្រក់បន្លែ
- ទឹកខ្មេះប៉ោម 1/2 ចានចង្កឹះ
- ទឹកស្ករ 1/2 ចានចង្កឹះ
- ទឹកសុទ្ធ 1/2 ចានចង្កឹះ
- ដំឡូងឈាមមាន់ 1/4 ចានចង្កឹះ
- ការ៉ុតហាន់តូចល្មម 1/4 ចានចង្កឹះ
- ឆៃថាវ 1/4 ចានចង្កឹះ
*វិធីធ្វើ
- តោះយើងងាកមកធ្វើជ្រក់បន្លែជាមុនសិន ដោយយកទឹកខ្មេះ ទឹកស្ករ និងទឹកស្អាត កូរអោយចូលគ្នា រួចដាក់ ដំឡូងឈាមមាន់ ការ៉ុត និងឆៃថាវ លាយចូលគ្នាក្នុងចានបិតគម្របអោយជិតរួចផ្លាសេក្នុងទូទឹកកករយះពេល ១ទៅ២ម៉ោង
- បន្ទាប់មកទៀតយើងងាកមកធ្វើទឹកប្រឡាក់មាន់ទាំងអស់គ្នា ដោយយកទឹកខ្មេះប៉ោម ទឹកឃ្មុំ ខ្ទឹមសចិញ្ច្រាំ ម៉ាសស្តាត អំបិល ម្រេច រ៉ូសម៉ែរី និងស្លឹកថែម កូរគ្រប់យ៉ាងអោយចូលគ្នាល្អ រួចចែកទឹកសុសជាពីរផ្នែក រួចយកមួយផ្នែកមកប្រឡាក់ជាមួយនិងមាន់ រួចផ្អាប់ទុករយះពេល ១៥នាទី ចំណែកទឹកប្រឡាក់មួយផ្នែកទៀតមកក្រឡក់លាយជាមួយនិងបន្លែត្រៀមសម្រាប់ដុត ដោយផ្អាប់ទុករយះពេល ១៥នាទីដូចគ្នា
- ក្រោយមកទៀត យកមាន់ និងបន្លែទៅដុតក្នុងចង្ក្រានសម្រាប់ដុត ក្នុងសីតុណ្ហភាព ២០០អង្សាសេ រយះពេល ៣០នាទីរហូតទាល់តែឆ្អិន រួចដួសដាក់ចានទទួលទានជាមួយនិងជ្រក់បន្លែដែលយើងបានធ្វើទុកជាការស្រេច។
- Share This Post: