ព័ត៌មានជាតិ

ដំណឹងបន្ទាន់ ! កម្ពុជា កាត់បន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃសម្រាប់ វិនិយោគិន, មន្រ្តីរាជការ និង ៧ថ្ងៃ សម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស

BY
Khmernote Media
October 16, 2021

នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនដំណឹងស្ដីពីលក្ខខណ្ឌធ្វើដំណើ កាអនុវត្តវិធានសុខាភិបាល និងការចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី ដោយក្នុងនោះកម្ពុជា បានបន្ធូរបន្ថយការធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃសម្រាប់ វិនិយោគិន, មន្រ្តីរាជការ និង ៧ថ្ងៃ សម្រាប់អ្នកដំណើរទូទៅទាំងជនជាតិខ្មែរ និងបរទេស។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយមានការសម្រួលរបប នៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា តាមគ្រប់ច្រកចូល ដែលទទួលបានការចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ ដូចតទៅ៖

* ត្រូវអនុវត្តរបបពិសេស ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល លើករណីនីមួយៗ ចំពោះភ្ញៀវផ្លូវការរបស់រាជរដ្ឋាភិបាល និងមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ដែលត្រលប់ពីបំពេញបេសកកម្មនៅក្រៅប្រទេស

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៣ថ្ងៃ ចំពោះវិនិយោគិន បុគ្គលិកជំនាញបច្ចេកទេសទាំងជនជាតិខ្មែរ និងបរទេស មន្ត្រីការទូត មន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ និងមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ដែលត្រលប់មកពីបំពេញបេសកកម្មនៅក្រៅប្រទេស (ដោយរួមបញ្ចូលក្រុមគ្រួសាររបស់ក្រុម អាទិភាពនេះផង)

* ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ៧ថ្ងៃ ចំពោះអ្នកដំណើរទូទៅដែលជាជនជាតិខ្មែរ ឬជនបរទេស និងដោយឡែក ត្រូវអនុវត្តរបបចត្តាឡីស័កចំនួន ១៤ថ្ងៃ ចំពោះអ្នកដំណើរគ្រប់ប្រភេទដែលមិនបានចាក់វ៉ាក់សាំងកូវដ-១៩ ឬមិនទាន់បានចាក់វ៉ាក់សាំងដូសមូលដ្ឋានបានពេញលេញ។

សូមជម្រាបថា តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់នូវអាទិភាពខ្ពស់សម្រាប់អ្នកដំណើរចូលមកកម្ពុជាទាំងខ្មែរ និងបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានពេញលេញ ខណៈអ្នកដែលចាក់មិនបានពេញលេញ គឺត្រូវបន្ដធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល៕

 

Share This Post: