ព័ត៌មានជាតិ

ទឹកស្ទឹងសង្កែ បានហៀរចូលដល់ក្រុងបាត់ដំបង បានធ្វើអោយជន់លិចផ្លូវជាច្រើននៅក្នុងក្រុង

BY
Khmernote Media
October 17, 2021

យោងតាមសេចក្តីរាយការណ៍ពីមន្ទីរព័ត៌មានខេត្តបាត់ដំបងធ្វើការរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបានអោយដឹងថា គិតត្រឹមម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ទឹកស្ទឹងសង្កែបានហៀរចូលដល់ក្រុងបាត់ដំបងហើយ ដែលបណ្តាលអោយមានការលិចផ្លូវជាច្រើននៅក្នុងក្រុង។

គួរបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបាត់ដំបង ក៏បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ខណៈដែលកម្ពស់ទឹកស្ទឹងសង្កែមានកម្ពស់ ១៣.៩៥ ម៉ែត្រ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕

Share This Post: