ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ សម្រេចលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារ និងយុវវ័យក្រោម ១៨ឆ្នាំ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា

BY
srey nuch
October 18, 2021

រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំបន្ថែម ស្ដីពីករណីលើកលែងកាតព្វកិច្ចបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំពោះកុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ រាល់ពេលចេញ-ចូល គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ក្នុងរាជធានីភ្នំពេញ។

ដោយកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវសេចក្ដីណែនាំ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីការបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ឬលិខិតបញ្ជាក់ការចា់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ ក្នុងនោះតាមរយៈការតាមដាន រដ្ឋបាលរាជធានី សង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម ១៨ឆ្នាំ មិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែគឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។

ឈរលើមូលដ្ឋានខាងលើ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចដាក់ចេញនូវសេចក្ដីណែនាំបន្ថែម ដល់គណៈនាយក ឬគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សិស្ស-និស្សិត មាតាបិតា-អាណាព្យាបាល និងសាធារណជនទាំងអស់។

សូមអានសេចក្ដីណែនាំលម្អិតរបស់ រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖

Share This Post: