ព័ត៌មានជាតិ
មន្ទីរពេទ្យ ហ្លួង ម៉ែ ផ្ដល់ជូនការចាក់វ៉ាក់សាំងការពារជំងឺមួយប្រភេទនេះ សម្រាប់កុមារីអាយុ ៩ ដល់ ៩ឆ្នាំ ១១ខែ ដោយឥតគិតថ្លៃ និងទទួលចុះឈ្មោះរហូតដល់ថ្ងៃទី ២៧ ខែមករា
BY soknita
January 22, 2026
(រាជធានីភ្នំពេញ)៖ មន្ទីរពេទ្យ ហ្លួង ម៉ែ បានចុះផ្សាយកាលពីពេលថ្មីៗនេះ ថា ចាប់ទទួលចុះឈ្មោះចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបង្កដោយវីរុស HPV ឡើងវិញ ចំពោះកុមារីអាយុ ៩ឆ្នាំ ដល់ ៩ឆ្នាំ ១១ខែ ដោយឥតគិតថ្លៃ (ចំនួនមានកំណត់)។

ដោឡែក មន្ទីរពេទ្យ ហ្លួង ម៉ែ ក៏បានបន្ថែមថា សម្រាប់ការទទួលចុះឈ្មោះ រហូតដល់ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២៦ ខាងមុខនេះ រៀងរាល់ថ្ងៃ អង្គារ ដល់ថ្ងៃ សៅរ៍ ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ ដោយភ្ជាប់មកនូវជាមួយសំបុត្រកំណើត។ ចំពោះទីតាំងមន្ទីរពេទ្យ ហ្លួង ម៉ែ នៅផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឬទំនាក់ទំនងព័ត៌មានបន្ថែមតាមលេខ ០១០ ២២៨ ៩៦៥៕

ប្រភព៖ មន្ទីរពេទ្យ ហ្លួង ម៉ែ