ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សមត្ថកិច្ចកោះហៅបុរសឈ្មោះ សេង ដានី ដែលបានផុសជេរប្រមាទមើលងាយលើសមត្ថកិច្ច ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន

    BY Khmernote Media October 18, 2021
    សមត្ថកិច្ចកោះហៅបុរសឈ្មោះ សេង ដានី ដែលបានផុសជេរប្រមាទមើលងាយលើសមត្ថកិច្ច ចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈនូវកំហុសរបស់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តី​បកស្រាយ​បំភ្លឺ​ និង​បដិសេធ​របស់​ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចំពោះ​គណនី​ហ្វេ​សបុ​កមួយ​ឈ្មោះ​ថា​ ដា ​នៅ​លក់​ទូរស័ព្ទ​គ្រប់​ប្រភេទ​ ដែល​បាន​ផុស​ព័ត៌មាន​មិន​ពិត​នៅ​ថ្ងៃ​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២១​ ថា​ «​នៅ​មុខ​សួន​វឌ្ឍនៈ​ ផ្លូវ​វេ​ង​ស្រេង​ ពួក​អា​ជញ្ជក់​ឈាម​ ខុស​ពី​ប្រទេស​ថៃ​ឆ្ងាយ​ដូច​មេឃ​និង​ដី​»​ ដែល​មាន​ខ្លឹមសារ​ប្រមាថមើលងាយ​មក​លើ​មន្ត្រី​នរ​គ​របាល​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​។​

    ​តាម​ពិត​ជាក់ស្តែង​ករណី​នេះ​ គឺជា​ការ​ចាប់​ផាកពិន័យ​បុរស​ម្នាក់​ឈ្មោះ​ សេង​ ដា​នី​ ដែល​បាន​បើកបរ​ល្មើស​នឹង​ច្បាប់​ចរណ៍​ នៅ​វេលា​ម៉ោង​ ៨​ និង​ ៣០​ នាទី​ ត្រង់​ចំណុច​សួន​វឌ្ឍនៈ​ ដោយ​មន្ត្រី​នគរបាល​ចរណ៍​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​ និង​បាន​ចេញ​វិ​ក័យ​ប​ត្រ​ផាកពិន័យ​ត្រឹមត្រូវ​។​

    ​ប៉ុន្តែ​នៅ​ថ្ងៃ​ល្ងាច​ទី​១៤​ ខែតុលា​ ឆ្នាំ​២០២១​ បុរស​ឈ្មោះ​ សេង​ ដា​នី​ នេះ​ បាន​ផុស​ផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​ជេរ​ប្រមាទ​មក​លើ​សមត្ថកិច្ច​ ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​ និង​ក្នុង​គោលបំណង​អាក្រក់​បង្ខូច​កិត្តិយស​របស់​សមត្ថកិច្ច​ ក៏​ដូច​ជា​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ ។​ រហូត​ដល់​វេលា​ម៉ោង​ ២:០០​ល្ងាច​ ថ្ងៃ​ទី​១៦​ ខែតុលា​ ឆ្នាំ​២០២១​ សមត្ថកិច្ច​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើ​ស​បច្ចេកវិទ្យា​ នៃ​ផែន​ការងារ​សន្តិសុខ​ បាន​កោះហៅ​ឈ្មោះ​ សេង​ ដា​នី​ ចូល​មក​មក​ប​ភ្លឺ​ ដោយ​បាន​ទទួល​នូវ​កំហុស​ និង​ធ្វើការ​ថត​វី​ដេ​អូ​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ប្រជាពលរដ្ឋ​ ជា​ពិសេស​សមត្ថកិច្ច​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ដើម្បី​សុំ​ការ​លើកលែងទោស​ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: