អាជ្ញាធរស្រុកកោះញែក បញ្ជាក់ពីស្ថានភាពទឹកនៅទន្លេស្រែពក កំពុងហក់ឡើងខ្លាំងជិតដល់កំរឹតប្រកាសអាសន្នហើយ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ស្ថានភាព ទឹកនៅក្នុងស្រុកកោះញែក និងទន្លេស្រែពកនៅ ភូមិជីមៀត គិតត្រឹមម៉ោង០៥ និង៣០នាទីព្រឹក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថានភាពទឹកទន្លេស្រែពកកំពុងហក់ឡើងខ្លាំងជិតដល់កំរឹតប្រកាសអាសន្នហើយ ភ្លៀងនៅបន្តរលឹមមិនទាន់រាំងនៅឡើយ។

ស្ថានភាពទឹកលិចថ្មីមាន៖
១.ទឹកលិចទីតាំងប៉ុស្តិ៍ស្រែសង្គម១កន្លែង
២.ទឹកលិចស្ពានយោលឆ្លងទៅឃុំអបួនចំនួន១កន្លែង
៣.ទឹកលិចស្ពានយោលឆ្លងទៅឃុំស្រែហ៊ុយចំនួន១កន្លែង
៤.ទឹកលិចផ្លូវចូលឃុំស្រែសង្គមចំនួន៣កន្លែង
៥.ស្ថានភាពទឹកនៅបន្តឡើងដដែល។
ស្ថានភាពទឹកលិចចាស់៖
១.ទឹកលិចផ្លូវនៅឃុំណងឃីលិកចំនួន៥កន្លែង
២.ទឹកលិចស្ពានឆ្លងទៅភូមិកោះម្យើលលើ១កន្លែង
៣.ទឹកលិចទំនប់ស្រែជ្រៃចំនួន១កន្លែងប្រជាពលរដ្ឋកំពុងកាប់បង្ហូកុំអោយទឹកហូលើខ្នងទំនប់
៤.ទឹកលិចផ្លូវនៅឃុំស្រែហ៊ុយចំនួន២កន្លែង
៥.ទឹកលិចផ្លូវនៅឃុំរយ៉ចំនួន៣កន្លែងនិងផ្ទះចំនួន១ខ្នង
ស្ថានភាពទឹកលិចខាងលើមិនបណ្ដាលឲ្យមនុស្សស្លាប់ឬខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ នេះបើយោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកកោះញែក៕






ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី