រៀនធ្វើម្ហូប

[ទំព័រម្ហូប] ពងមាន់ក្រឡុកស្លឹកគូឆាយ ម្ហូបពេញនិយមសម្រាប់ចុងខែ អាចច្នៃធ្វើបានចំណាយមិនច្រើនទេ តែធានាថាឆ្ងាញ់

BY
autoadmin
October 20, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត ពងមាន់ក្រឡុកស្លឹកគូឆាយមកចែកជូន តោះចង់ដឹងថាមានរសជាតិ និងវិធីធ្វើបែបណានោះយើងមកធ្វើទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ពងមាន់ ៣គ្រាប់
  2. ស្លឹកគូឆាយ ១០០ក្រាម
  3. សាច់ជ្រូកបាក់សៀកឆៅ ៥០ក្រាម
  4. ទឹកស៊ីអ៉ីវសៀងថៃ ១ស្លាបព្រាកាហ្វេ
  5. អំបិលម៉ត់ ២ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • ជាដំបូងយើងយកស្លឹកគូឆាយហាន់ល្អិតល្មមតាមរូបភាពខាងក្រោម ក្រោយមកទៀតយកស្លឹកគួឆាយដែលបានហាន់រូចទៅលាយច្របាច់ជាមួយអំបិល រួចលាងទឹកអោយស្អាតច្របាច់អោយស្ងួត ល្អ
  • ក្រោយមកទៀតយកគូឆាយដែលច្របាច់ទឹករួចដាក់ក្នុងចានតាមដោយ សាច់បាក់សៀកឆៅ  រួចគោះពងមាន់ ផ្ស ំរសជាតិដោយ ទឹកសុីអ៉ីវសៀង រួចលាយអោយចូលគ្នាល្អ
  • ក្រោយមកទៀតចាក់ប្រេងឆាចូលខ្ទះ រង់ចាំអោយខ្ទះក្តៅ រួចចាក់ពងមាន់ដែលយើងបានក្រឡុកគ្រឿងមុននេះចូលទៅចៀន អោយមានពណ៍លឿងក្រហមនិងឆ្អិនល្អ រួចដួសដាក់ចាន ទទួលទានជាមួយបាយសរនិងទឹកម្ទេសជាការស្រេច។
Share This Post: