រៀនធ្វើម្ហូប

[ទំព័រម្ហូប] បាយអប់អន្ទង់បួសបែបជប៉ុន ដឹងតែពិសេសហើយប្លែកទៀតហើយ ទាំងរសជាតិ និងគ្រឿងផ្សំ

BY
autoadmin
October 20, 2021

សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្ត បាយអប់អន្ទង់បួសបែបជប៉ុនមកចែកជូនចង់ដឹងថាមានគ្រឿងផ្សំនិងវិធីធ្វើបែបណានោះយើងមកមើលទាំងអស់គ្នា៖

*គ្រឿងផ្សំ

  1. ត្រប់វែង ២ផ្លែ
  2. ទឹកសុស ធើរិយ៉ាកិ ២០០ក្រាម
  3. ល្ងសលីងរួច ១ស្លាបព្រាកាហ្វេ

*វិធីធ្វើ

  • តោះជាដំបូងយើងចាប់ផ្តើមអុាំង ត្រប់វែងរបស់យើងដោយប្រើភ្លើងខ្លាំង ក្រោយមកបកសំបកចេញអោយអស់
  • រួចកាត់ជាកង់ៗ ក្រោយមកទៀតពុះជាពីរដោយមិនអោយដាច់ចេញពីគ្នា ក្រោយមកទៀតយកត្រប់ដែលយើងបានពុះជាពីរមកអាំងលើងចង្រ្កានដោយប្រើភ្លើងតិចល្មម រួចលាបទឹកសុស ធើរិយ៉ាកិ ពីលើងជារឿយៗ ដើម្បីអោយទឹកសុះជ្រាបចូលក្នុងត្រប់អាំងបានល្អ នៅពេលដែលត្រប់ប្រែពណ៍ត្នោតល្អហើយ នាំយកមកដាក់ចាន បាយរោយពីលើដោយល្ងសរជាការស្រេច។
Share This Post: