ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ម៉ៅ ធនិន ទើបប្រកាសតែងតាំងជាអភិបាលខេត្តកំពតកាលពីពេលថ្មីៗនេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់ស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត

    BY Khmernote Media October 19, 2021
    ឯកឧត្តម ម៉ៅ ធនិន ទើបប្រកាសតែងតាំងជាអភិបាលខេត្តកំពតកាលពីពេលថ្មីៗនេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការដោះស្រាយបញ្ហាប្រឈម និងតម្រូវការចាំបាច់ស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត

    យោងតាមការចុះផ្សាយពីគណនីហ្វេស ប៊ុកផ្ទាល់របស់ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កញ្ញរិទ្ធ បានឲ្យដឹងថា សូមគោរពរាយការណ៏ជូនឯកឧត្តមរដ្ឋមន្ត្រី៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម និងតម្រូវការចាំបាច់មួយចំនួន។ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានជួបជាមួយបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដើម្បីស្វែងយល់ និងចូលរួមដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាតម្រូវការចាំបាច់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ នៅវេទិកាក្នុងសាលាខេត្តកំពត។

    សូមជម្រាបថានេះជាលើកទីមួយហើយដែលឯកឧត្តម បានធ្វើវេទិកាដោះស្រាយបញ្ហាជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត បន្ទាប់ពីឯកឧត្តមត្រូវបានប្រកាសតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកំពតកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ៕

    Share This Post: