ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា នៅបណ្តារាជធានី-ខេត្ត និងជាប់ព្រំប្រទល់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើន

    BY Khmernote Media October 19, 2021
    ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ ខែតុលា នៅបណ្តារាជធានី-ខេត្ត និងជាប់ព្រំប្រទល់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២០-២៦ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា នាសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា ភាគខាងជើងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិនរីឯភាគខាងត្បូងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា។

    ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

    ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C
    – សីតុណ្ហភាព អតិបរមា មានពី ៣១ទៅ៣៣°C
    – អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំផ្គរ រន្ទះ។ ជាមួយគ្នានោះនៅបណ្ដារាជធានី-ខេត្តភាគខាងក្រោមនិងមានព្រំប្រទល់ជាប់វៀតណាម អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ ។

    ២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២១ទៅ២៣°C
    – សីតុណ្ហភាពអតិបរមា មានពី ៣១ទៅ៣៣°C
    – អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

    ៣.តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C
    – សីតុណ្ហភាពអតិបរមា មានពី ៣០ទៅ៣២ °C
    – អាចនឹងមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: