[ទំព័រម្ហូប] មីនុយថ្មី ទឹកគ្រឿងត្រីសាលម៉ុន ឆ្ងាញ់មិនចាញ់ត្រីស្រែទេ ញ៉ាំជាមួយបន្លែស្រស់ៗរឹតតែកប់
- BY
- autoadmin
- October 20, 2021
សួស្តីបងប្អូនទាំងអស់គ្នា ថ្ងៃនេះដែរយើងមានរូបមន្តទឹកគ្រឿងពិសេសមកចែកជូននោះគឺ ទឹកគ្រឿងត្រីសាល់ម៉ុន តោះចង់ដឹងពិសេសបែបណា តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖
*គ្រឿងផ្សំ
- សាច់ត្រីសាល់ម៉ុន ២៥០ក្រាម
- ខ្ទឹមក្រហម ៧ផ្លែ
- ខ្ទឹមស ១៥គ្រាប់
- ម្ទេសប្លោកវែង ១គ្រាប់
- ម្ទេសខ្មាំង ១០គ្រាប់
- ស្ករស ១ស្លាបព្រាកាហ្វេ
- ទឹកក្រូចឆ្មា ៣ស្លាបព្រាបាយ
- ទឹកត្រី ៣ស្លាបព្រាបាយ
*វិធីធ្វើ
- ជាដំបូងយើងនាំយកខ្ទឹមក្រហម ខ្ទឹមស ម្ទេសប្លោកវែង និងម្ទេសខ្មាំង មកលីងលើខ្ទះ អោយឈ្ងុយនិងទន់ល្អ ក្រោយមកដួសដាក់ចាន
- ចាក់ខ្លាញ់ចូលក្នុងខ្ទះបន្តិច រង់ចាំអោយខ្ទះក្តៅ រួចយកត្រីសាល់ម៉ុនមកចៀនលើខ្ទះ អោយឆ្អិនល្អ រួចដួសដាក់ចានដោយបកស្បែកចេញ
- ក្រោយមកទៀតយកគ្រឿងដែលអាំងរួចមកបុកក្នុងត្បាល់អោយម៉ត់ល្អ ក្រោយមកដាក់ត្រីសាល់ម៉ុនដែលបកស្បែករួចចេញ បុកចូលគ្នាអោយម៉ត់ល្អ ផ្សំរសជាតិដោយ ស្ករស ទឹកក្រូចឆ្មា និងទឹកត្រី កូរចូលគ្នា រហូតទាល់តែស្កររលាយល្អ ភ្លក់រសជាតិតាមចំណូលចិត្ត
- ដួសទឹកគ្រឿងត្រីសាល់ម៉ុនដាក់ចាន ទទួលទានជាមួយបន្លែស្រស់ និងបន្លែស្រុះរួចជាការស្រេច។
- Share This Post: