ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រហូតមកទល់នឹងពេលនេះ គ្រោះទឹកជំនន់ និងការបាក់ដីនៅប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦០នាក់ និងជាច្រើននាក់ត្រូវបាត់ខ្លួន

    BY autoadmin October 20, 2021
    រហូតមកទល់នឹងពេលនេះ គ្រោះទឹកជំនន់ និងការបាក់ដីនៅប្រទេសឥណ្ឌា បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៦០នាក់ និងជាច្រើននាក់ត្រូវបាត់ខ្លួន

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា គិតមកទល់នឹងពេលនេះ គ្រោះទឹកជំនន់ និងការបាក់ដី ដែលបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងនៅប្រទេសឥណ្ឌា បានធ្វើឱ្យមនុស្សច្រើនជាង ៦០នាក់ បានស្លាប់ និងមានពលរដ្ឋជាច្រើនទៀតត្រូវបានបាត់ខ្លួន។ ប្រភពព័ត៌មានបាននិយាយថា យ៉ាងហោចណាស់ពលរដ្ឋនៅរដ្ឋ Uttarakhand ចំនួន ៣៤នាក់ បានស្លាប់ និងជាច្រើននាក់បានបាត់ខ្លួន នៅពេលដែលទឹកភក់បានវាយប្រហារទៅលើផ្នែកជាច្រើនរបស់រដ្ឋមួយនេះ។

    ចំណែកនៅរដ្ឋ Kerala ក៏មានការរអិលបាក់ដីជាបន្តបន្ទាប់ផងដែរ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២៧នាក់ ខណៈមន្រ្តីឧតុនិយមបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តកើតមានជាច្រើនថ្ងៃទៀតនៅរដ្ឋនេះ ហើយអាចបណ្តាលឱ្យមានការខូចខាតបន្ថែមទៀត។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាជួបនឹងគ្រោះមហន្តរាយដែលបង្កឡើងដោយភ្លៀងមូសុង នៅចន្លោះខែមិថុនា និងកញ្ញា ប៉ុន្តែជំនន់ទឹកភ្លៀងខុសរដូវក៏បានវាយប្រហារប្រទេសនេះជាច្រើនលើក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ NHK

    Share This Post: