ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលប្រមាណ ២៩៨ លីត្រ អាល់កុលក្លែងក្លាយចំនួន ៥៩លីត្រ និងទំនិញចម្រុះខូចគុណភាពជាង ២៥គីឡូក្រាមត្រូវបានធ្វើការដកហូត និងកម្ទេចចោល

    BY Khmernote Media October 20, 2021
    មន្ត្រីជំនាញ រកឃើញភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលប្រមាណ ២៩៨ លីត្រ អាល់កុលក្លែងក្លាយចំនួន ៥៩លីត្រ និងទំនិញចម្រុះខូចគុណភាពជាង ២៥គីឡូក្រាមត្រូវបានធ្វើការដកហូត និងកម្ទេចចោល

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ដើម្បីធានាការពារផលប្រយោជន៍ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងការយល់ដឹងពាក់ព័ន្ធអំពើមិនសុចរិត លើអ្នកប្រើប្រាស់ នៅថ្ងៃទី១៨ និង១៩ ខែតុលា ឆ្នាំ២០២១ មន្ត្រីស៊ើបអង្កេត សាខា ក.ប.ប. ប្រចាំខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តឧត្តរមានជ័យបានចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារគ្រប់ប្រភេទដែលដាក់លក់នៅលើទីផ្សារ និងបានធ្វើការចែកខិត្តប័ណ្ណផ្សព្វផ្សាយអប់រំសុខភាព និងការយល់ដឹងស្ដីពីអំពើមិនសុចរិតក្នុងធុរកិច្ចប្រេងឥន្ធនៈក្នុងខេត្តទាំងប្រាំខាងលើ។

    ជាលទ្ធផលបានរកឃើញ និងដកហូតភេសជ្ជៈមានជាតិអាល់កុល និងគ្មានជាតិអាល់កុលដែលហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២៩៨ លីត្រ និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៥៩ លីត្រ និងទំនិញចម្រុះខូចគុណភាពនិងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ២៥.៧៤ គីឡូក្រាមមកកម្ទេចចោលភ្លាមៗ និងបានធ្វើការពិន័យអន្តរការណ៍ទៅតាមច្បាប់ដែលមានចែងផងដែរ ៕

    ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF

    Share This Post: