ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍នោះទេ សារសម្លេងចែកចាយនៅថ្ងៃនេះជាសារសម្លេងចាស់ឆ្នាំ២០២០

    BY Khmernote Media October 21, 2021
    សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍នោះទេ សារសម្លេងចែកចាយនៅថ្ងៃនេះជាសារសម្លេងចាស់ឆ្នាំ២០២០

    រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា មិនមានការអនុញ្ញាតឱ្យរៀបចំអាពាហ៍ពិពាហ៍ឡើងវិញនោះឡើយ ហើយសារសំឡេងរបស់សម្ដេច ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមនៅថ្ងៃនេះ គឺជាសារសំឡេងចាស់របស់សម្ដេចកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ សូមបញ្ជាក់ថា នៅថ្ងៃនេះ មានបងប្អូនប្រជាពលរដ្ឋ និងសារព័ត៌មានជាច្រើននាក់បានចែកចាយសារសំឡេងរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានរយៈពេលជិត ១នាទី នៅតាមបណ្ដាញសង្គម ដូចជា Facebook និង Telegram ពីការអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចរៀបចំអាពាហ៍ពិពាហ៍ឡើងវិញបាន ដែលធ្វើឱ្យមានការយល់ច្រឡំ ពីព្រោះសារសំឡេងនេះ គឺជាសារសំឡេងតាំងពីខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ។

    រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រកាសបើកដំណើរការប្រទេសជាតិឡើងវិញទាំងមូលនោះឡើយ ពោលគឺគ្រាន់តែឱ្យអាជ្ញាធរតាមរាជធានី-ខេត្ត បើកដំណើរការលើសកម្មភាព សេដ្ឋកិច្ចមួយផ្នែក ពាក់ព័ន្ធនឹងអាជីវកម្មដែលមានហានិភ័យទាប នៃការចម្លងជំងឺកូវីដ១៩ ជាមួយនឹងការរឹតបន្ដឹងលើវិធានការសុខាភិបាល​៕

    Share This Post: