រដ្ឋបាលខេត្តបន្ទាយមានជ័យ ណែនាំឱ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ រាល់ការចេញ-ចូលតាមគ្រឹះស្ថានសិក្សា រោងចក្រ ផ្សារ សហគ្រាស រមណីយដ្ឋាន និងទីតាំងអាជីវកម្មនានា
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរាល់ការចេញ-ចូលតាមគ្រឹះស្ថានសិក្សា រោងចក្រ ផ្សារ សហគ្រាស រមណីយដ្ឋាន និងទីតាំងអាជីវកម្មនានាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេន-ជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង និងប្រជាពលរដ្ឋមានអាយុ ១២ឆ្នាំដល់អាយុ ១៨ឆ្នាំ បានចាក់លើសផែនការ ព្រមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់រាជរដ្ឋាភិបាល ដ៏មានប្រសិទ្ធភាព ព្រមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ និងវិធានការនានារបស់រដ្ឋាភិបាលដ៏មានប្រសិទ្ធភាព ធ្វើឲ្យការគ្រប់គ្រងស្ថានភាពការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តបន្ទាយមានជ័យកំពុងឈានទៅរកភាព ល្អប្រសើរឡើងវិញ។
ក្នុងន័យនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការបង្កើតឲ្យបាននូវ ” ភាពស៊ាំក្នុងសហគមន៍ ឲ្យមានភាពរឹងមាំ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ” ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ និងឈានទៅរកការបើកដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់ រដ្ឋបាលក្រុង ស្រុក មន្ទីរ-អង្គភាព គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម រោងចក្រ សហគ្រាស មន្ត្រីរាជការ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្ត ដូចខាងក្រោម៖



