ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ម៉ៅ ធនិន ទទួលយកមិនបានចំពោះការឆ្លើយរបស់អភិបាលស្រុកដងទង់ ថាឃាត់មិនអោយក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបដែរ តែឃាត់មិនស្តាប់

    BY Khmernote Media October 24, 2021
    លោក ម៉ៅ ធនិន ទទួលយកមិនបានចំពោះការឆ្លើយរបស់អភិបាលស្រុកដងទង់ ថាឃាត់មិនអោយក្រុមហ៊ុន សេង សម្បត្តិ ចាក់ដីលុបដែរ តែឃាត់មិនស្តាប់

    នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាខេត្តកំពតបានបើកវេទិកាសាធារណៈ សំដៅឈានទៅបញ្ចប់ជម្លោះដីធ្លី រកភាពស្របច្បាប់ រវាងក្រុមហ៊ុន សេង សម្បត្តិ ម្ចាស់គម្រោងដីឡូបុរីដងទង់ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ ប្រមាណ៤គ្រួសារ មានទីតាំងដីនៅភូមិសុភី ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត នៅសាលាស្រុកដងទង់។

    ក្នុងនោះដែរលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្តីបន្ទោសខ្លាំងៗទៅលោក ស៊ីវ ផេង អភិបាល នៃគណៈអភិបាលស្រុក ដោយលោកអភិបាលខេត្តទទួលយកមិនចំពោះការលើកឡើងរបស់លោកអភិបាលស្រុកថាបានឃាត់មិនអោយក្រុមហ៊ុន សេង សម្បត្តិ ធ្វើការចាក់ដីលុបបឹងដែរ តែឃាត់មិនស្តាប់។ លោក ម៉ៅ ធនិន បានលើកឡើងថា “ទទួលយកអត់បាន… អាជ្ញាធរពាក្យថាហាមឃាត់ដែរ តែឃាត់មិនស្តាប់ អញ្ចឹងមានតែអោយគាត់ (ក្រុមហ៊ុនសេងសម្បត្តិ) ធ្វើជាអាជ្ញាធរ”៕

    Share This Post: