ប្រទេសបារ៉ែនបានអនុញ្ញាតឱ្យមានការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនចិន Sinopharm សម្រាប់កុមារមានអាយុពី ៣ ទៅ ១១ឆ្នាំ
- BY
- autoadmin
- October 27, 2021
អាជ្ញាធរសុខាភិបាលរបស់ប្រទេសបារ៉ែន បានប្រកាសកាលពីថ្ងៃអង្គារថា វ៉ាក់សាំង Sinopharm នឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ សម្រាប់កុមារទាំងអស់នៅក្នុងប្រទេសដែលមានអាយុពី ៣ ទៅ ១១ឆ្នាំ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ។ គណៈកម្មាធិការចាក់ថ្នាំបង្ការរបស់ក្រសួងសុខាភិបាលបាននិយាយថា ការចុះឈ្មោះនឹងត្រូវបើកនៅថ្ងៃពុធនេះ ខណៈការសម្រេចចិត្តនេះត្រូវបានធ្វើឡើង បន្ទាប់ពីពួកគេសិក្សាលើ «អនុសាសន៍វេជ្ជសាស្រ្ត» ទាំងអស់ចំពោះវ៉ាក់សាំងមួយនេះ។

គណៈកម្មាធិការបានបន្ថែមថា៖«ព័ត៌មានលម្អិតបន្ថែមនឹងត្រូវបានប្រកាសឡើង នៅលើគេហទំព័ររបស់ក្រសួងសុខាភិបាល»។ ជាមួយគ្នានេះដែរ ក្រុមការងារវេជ្ជសាស្រ្តជាតិបារ៉ែនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ចំពោះក្រុមអាយុដែលបានរៀបរាប់ខាងលើ ដើម្បីការពារពួកគេ ក្រុមគ្រួសាររបស់ពួកគេ និងសង្គមទាំងមូល៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






