ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃយកកុងតឺន័រចាស់ៗមកកែច្នៃជាបន្ទប់សាកលវិទ្យាល័យ ដើម្បីឲ្យសិស្សរៀនសូត្រ (មានវីដេអូ)

    BY Khmernote Media October 12, 2018
    ថៃយកកុងតឺន័រចាស់ៗមកកែច្នៃជាបន្ទប់សាកលវិទ្យាល័យ ដើម្បីឲ្យសិស្សរៀនសូត្រ (មានវីដេអូ)

    ថៃ៖ យោងតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា ថៃគ្រោងនឹងសាងសង់សាកលវិទ្យាល័យមួយមានឈ្មោះ The International Sustainable Development Studies Institute ដោយប្រើប្រាស់កុងតឺណឺ ដើម្បីកាត់បន្ថយសំណល់កុងតឺណឺ និងច្នៃប្រើប្រាស់ឡើងវិញនូវកុងតឺណឺចាស់ៗមួយចំនួនក្នុងចំណោមកុងតឺណឺប្រមាណជា ៣៣ លាននៅជុំវិញពិភពលោក។ តាមគម្រោង សាកលវិទ្យាល័យមួយនេះនឹងត្រូវសាងសងនៅក្នុងតំបន់ព្រៃភ្នំ ដែលមានដើមឈើច្រើន។

    គេនឹងប្រើប្រាស់កុងតឺណឺចំនួន ១៧ ដើម្បីបង្កើតជាបន្ទប់រៀនចំនួន ៣ ជាន់ ដោយកុងតឺណឺខ្លះត្រូវគេភ្ជាប់ពីរបញ្ជូលគ្នាដើម្បីបង្កើតជាបន្ទប់រៀនមួយ និងចោះកន្លែងខ្លះដើម្បីធ្វើបង្អួចផងដែរ។ ក្រៅពីនេះគេបានរៀបចំពិដានធ្វើពីអ៊ីសូឡង់នៅតាមជញ្ជាំង និងដំបូលកុងតឺណឺដើម្បីការពារការកើនកម្តៅផងដែរ។ សាកលវិទ្យាល័យនេះនឹងក្លាយជាសាលកវិទ្យាល័យដែលមិនប្រើប្រាស់ស៊ីម៉ង់ និងជួយរក្សាបរិស្ថានបានច្រើនបំផុត។ លោកអ្នកអាចទស្សនាគំរូនៃសាកលវិទ្យាល័យមួយនេះ តាមរយៈវីដេអូដូចខាងក្រោម៖

    https://www.facebook.com/WEFvideo/videos/241091386558262/

    អត្ថបទ៖ ភក្តី

    ប្រភព៖ World Economic Forum

    Share This Post:
    MPO4D jitutoto mpo4d Mpoplay