ព័ត៌មានជាតិ
ស្នងការខេត្តស្វាយរៀង បញ្ជូនជនជាតិវៀតណាមចំនួន ១១នាក់ ឱ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា
BY Khmernote Media
October 27, 2021
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃអង្គារ ៥រោច ខែអស្សុជ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកដោយលោកវរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការរង ព្រមទាំងមានការចូលរួមពី លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាលខេត្តស្វាយរៀង ធ្វើការបញ្ជូនជនជាតិវៀតណាម ចំនួន ១១នាក់ ស្រី ០២នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ឲ្យទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕



ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI