ព័ត៌មានជាតិ
មន្ត្រីជំនាញ រកឃើញអាល់កុលក្លែងក្លាយចំនួន ៦៧លីត្រ ត្រូវបានដកហូតបានតាមឱសថស្ថានក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ
BY Khmernote Media
October 28, 2021
ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. ខេត្តត្បូងឃ្មុំ សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យទំនិញគ្រប់ប្រភេទតាមផ្សារ ហាងលក់ទំនិញ និងឱសថស្ថាននានាក្នុងស្រុកមេមត់ ដើម្បីធានាការពារសុខភាព ក៏ដូចជាផលប្រយោជន៍របស់អ្នកប្រើប្រាស់ទូទៅផងដែរ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមន្ត្រីជំនាញបានរកឃើញនូវអាល់កុលក្លែងក្លាយ(មេតាណុល) ចំនួន ៦៧ លីត្រ និងបានធ្វើការដកហូតមករក្សាទុកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ ៕




ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF