ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សុខគា ថ្ងូរទាំងស្រណោះ ខណៈដែលសិល្បៈបុរាណខ្មែរអាយ៉ៃ យីកេ សាបរលុបចេញពីការផ្សព្វផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍អស់

    BY Khmernote Media October 5, 2018
    សុខគា ថ្ងូរទាំងស្រណោះ ខណៈដែលសិល្បៈបុរាណខ្មែរអាយ៉ៃ យីកេ សាបរលុបចេញពីការផ្សព្វផ្សាយក្នុងប៉ុស្តិ៍ទូរទស្សន៍អស់

    សិល្បករបុរាណ លោក ដួង សុខគា ជាសិល្បករមួយរូប ដែលតែងតែបង្ហាញគោលជំហររឹងមាំ គាំទ្រ និងលើកស្ទួយសិល្បៈបុរាណខ្មែរ ខណៈដែលវប្បធម៌បរទេសនៅតែបន្តហូរចូលមកកាន់តែច្រើនឡើង។ ដើម្បីធ្វើការទប់ស្កាត់ការហូរចូលនៃសិល្បៈបរទេសនេះ សិល្បករ និងក្រសួងពាក់ព័ន្ធបានសម្រេចបិទការចាក់ផ្សាយរឿងភាគបរទេសនៅម៉ោងមាស ដែលបានកំណត់។ យ៉ាងណាមិញ ការធ្វើបែបនេះហាក់ដូចជាមិនទាន់មានប្រសិទ្ធិភាពនៅឡើយ ត្បិតការផ្សព្វផ្សាយសិល្បៈបុរាណ ដែលជាកេរ្តិ៍មរតករបស់ខ្មែរ នៅតែមានកម្រិត និងស្ទើរតែលុបបំបាត់ចេញពីប៉ុស្តិ៍ជាតិសូន្យឈឹងតែម្ដង។

    ជាមួយនឹងករណីនេះ លោក សុខគា បានសម្ដែងមតិរបស់ខ្លួន និងប្រកាសស្នើឲ្យប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ផ្តល់ការយកចិត្តទុកដាក់ឡើងវិញ។ ជាក់ស្ដែង លោកបានពោលលើបណ្ដាញហ្វេសប៊ុកទាំងស្រណោះថា៖ «យើងថា វប្បធម៌រលត់ជាតិរលាយ!ឥឡូវនេះគ្រប់ប៉ុស្តិ៍ទូរទស្សន៍ តើប៉ុស្តិ៍ណាខ្លះ មានអាយ៉ៃ ចាប៉ី យីកេ ជាប្រចាំទេ? ថ្ងៃនេះ ម៉ោងនេះ មានអត់? ជួយឆ្លើយមកមើល!?? បងប្អូនណព្វ! មានគេថា បើធ្វើកម្មវិធីអស់នេះ អត់អ្នកមើល អត់អ្នកឧបត្ថម្ភកម្មវិធី! ចឹង ក្រុមហ៊ុនគេខាត! ចុះឯណាបណ្តាំលោកប៉ា ថាឲ្យផលិតកម្មវិធីបុរាណឲ្យបានច្រើន? ជួយសែរផងមើល!»៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay