ព័ត៌មានជាតិ
ស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងទាំងស្រុង និងស្រកជាបណ្ដើរៗហើយ
BY Khmernote Media
October 28, 2021
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ គិតត្រឹមម៉ោង ១២៖៤០ថ្ងៃត្រង់ ស្ថានភាពទឹកជំនន់សណ្តរស្ទឹងព្រែកត្នោត ត្រូវបានគ្រប់គ្រងទាំងស្រុង ទឹកស្ទឹងបានស្រកពី ០.៥ម ទៅ ០.៧ម ដោយការខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់រយៈពេល ១៨ថ្ងៃមកនេះ ដើម្បីទប់ទំនប់ការពារទឹកជំនន់ និងជួសជុលទំនប់បាក់ធ្លាយ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងធនធានទឹក និងឧតុនិយម ធ្វើអោយខណៈពេលនេះ ស្ថានភាពទឹកជំនន់នៅភូមិសាស្ត្រខណ្ឌដង្កោ ត្រូវបានគ្រប់គ្រងបានហើយ។

ទឹកជំនន់ពេលនេះ នឹងមិនបន្ថែមការពង្រីកវិសាលភាពលិចលង់ទៀតឡើយ ហើយទីតាំងដែលបានលិច បាននិងកំពុងស្រកទឹកជាបណ្តើរៗ ឈានទៅដំណើរការជីវភាពរស់នៅធម្មតាឡើងវិញនាពេលប៉ុន្មានថ្ងៃខាងមុខ ៕







