សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនមេខ្យល់ ២នាក់ ដែលប៉ុនប៉ងនាំពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន ១០នាក់ ទៅប្រទេសថៃ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវត្រីស័កព. ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចផ្ទះសំណាក់យីហោហេងៗ ស្ថិតក្នុងក្រុមទី០៦ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជាដឹកនាំរបស់លោក ឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននិងការងារ យេនឌ័រ លោកវរសេនីយ៍ទោ សេង លុច អធិការ នគរបាលស្រុកថ្មគោល បានដឹកនាំ លោកស្រីអនុសេនីយ៍ឯក ផៃ ចាន់សុដាវី អធិការរងទទួល ការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននិងការងារយេនឌ័រនៃអធិការរដ្ឋាននគរបាលស្រុកថ្មគោល ជាមួយផ្នែកនគរបាលយុត្តិធម៌ដឹកនាំដោយលោកវរសេនីយ៍ទោហៀង ប៊ុនថា អធិការរងទទួលការងារនគរបាលយុត្តិធម៌ ធ្វើបច្ចុប្បន្នភាពតាមផ្ទះសំណាក់ ក្នុងភូមិសាស្ត្រស្រុកថ្មគោល ដើម្បីត្រួតពិនិត្យស្រាវជ្រាវរកប្រជាពលករមកស្នាក់នៅក្នុងគោលបំណងធ្វើចំណាកស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់។

ជាលទ្ធផលពិនិត្យនិងបង្រ្កាបឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់គឺ៖
១-ឈ្មោះ តា ញ៉េន ហៅ ភាព ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
២-ឈ្មោះ ហាន ស្រីណុច ភេទស្រី អាយុ ៣១ឆ្នាំ រស់នៅភូមិតាគ្រាប់ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង(ប្តីប្រពន្ធ)ដែលពួកគាត់ទាំងពីរនាក់នេះពាក់ព័ន្ធក្នុងករណីការនាំយក ចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនទៅកាន់ប្រទេសថៃ។
ជាមួយនេះបាននាំប្រជាពលរដ្ឋរងគ្រោះចំនួន ១០នាក់ ដែលត្រូវបានអ្នកទាំងពីរនាំមកបម្រុងលបលួចឆ្លងដែនចូលទៅក្នុងប្រទេសថៃក្នុងនោះគឺ៖
១-ឈ្មោះ សាត ចិត ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២-ឈ្មោះ ហាន ណេត ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
៣-ឈ្មោះ វ័រ ជីវ៉ា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិរៀង ខេត្តព្រៃវែង។
៤-ឈ្មោះ ស វិធាន ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
៥-ឈ្មោះ ស វិច្ឆ័យ ភេទប្រុស អាយុ ៤០ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
៦-ឈ្មោះ អ៊ីម មឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
៧-ឈ្មោះ សុខ ហៃ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិវាល ឃុំកញ្ចំស្រុកពារាំង ខេត្តព្រៃវែង។
៨-ឈ្មោះ ស៊ូ សារឿន ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិតាក្រៀម ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
៩-ឈ្មោះ ញ៉ សុខុម ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិតាគ្រាប ឃុំព្នៅទី១ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
១០-ឈ្មោះ ជួប កុយ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិព្រៃឈរ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
នៅពេលនេះជនសង្ស័យនិងជនរងគ្រោះនគរបាលស្រុកថ្មគោលបាននិងកំពុងធ្វើការសាកសួរស្រាវជ្រាវ៕

