អន្តរជាតិ
ក្រោយរងការរិះគន់ អាជ្ញាធរក្រុងព្រះសីហនុចាត់ចែងក្រុមអនាម័យឲ្យដើរប្រមូលសំរាមសម្អាតបរិស្ថាន
BY Khmernote Media
October 5, 2018
ក្រុងព្រះសីហន៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញមានការរិះគន់យ៉ាងខ្លាំងទាក់ទងនឹងបញ្ហាសំរាមពាសវាលពាសកាលយ៉ាងឥតសណ្តាប់ធ្នាប់នៅក្នុងក្រុងព្រះសីហនុ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សោភ័ណភាពរបស់ខេត្ត។ ដោយសារតែកាលពីល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ បងប្អូនក្រុមសំអាតអនាម័យបាននាំគ្នាដើរសម្អាតបរិស្ថាន ប្រមូលសំរាមនៅផ្លូវអូរ១ សង្កាត់លេខ៤។ យោងតាមការបញ្ជាក់ពីអាជ្ញាធរបានឲ្យដឹងថា សំរាមទាំងអស់នេះត្រូវគេរាយការណ៍ថា ជាកាកសំណល់សំរាមអនាធិបតេយ្យ ដែលហូរតាមទឹកភ្លៀងពីប៉ែកខាងលើ៕

អត្ថបទ៖ សេម


