អេត្យូពីបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធព្រមាននឹងវាយលុកចូលទៅកាន់រដ្ឋធានី
- BY
- autoadmin
- November 3, 2021
រដ្ឋាភិបាលនៃប្រទេសអេត្យូពីបានប្រកាសដាក់ប្រទេសរបស់ខ្លួននៅក្នុងភាពអាសន្ន បន្ទាប់ពីក្រុមសកម្មប្រយុទ្ធមកពីតំបន់ភាគខាងជើងនៃទីក្រុង Tigray បានគំរាមថា ពួកគេនឹងធ្វើការវាយលុកចូលក្នុងរដ្ឋធានីរបស់ប្រទេសនេះ។ ក្រុមសកម្មប្រយុទ្ធបានអះអាងថា ពួកគេបានដណ្តើមកាន់កាប់ទីក្រុងជាច្រើនក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ហើយកំពុងគំរាមនឹងហែក្បួននៅរដ្ឋធានី Addis Ababa ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ទៅភាគខាងត្បូង។ ស្ថានភាពអាសន្នត្រូវបានប្រកាសឡើងកាលពីថ្ងៃអង្គារ ជាមួយនឹងសុពលភាពរយៈពេល ៦ ខែ។

រដ្ឋាភិបាលត្រូវបានគេរំពឹងថា នឹងដាក់កំហិតការចេញក្រៅពេលយប់ និងបង្ក្រាបអ្នកណាដែលផ្តល់ជំនួយហិរញ្ញវត្ថុ ឬជំនួយផ្សេងទៀតដល់ពួកសកម្មប្រយុទ្ធ។ ចំណែកអាជ្ញាធរនៅរដ្ឋធានី Addis Ababa មុននេះ ក៏បានប្រាប់អ្នកស្រុកឱ្យចុះបញ្ជីអាវុធរបស់ពួកគេ ហើយរៀបចំការពារសង្កាត់របស់ពួកគេពីពួកសកម្មប្រយុទ្ធ។ ជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺលោក Antonio Guterres បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពរបស់ប្រទេសអេត្យូពី៕


អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






