អន្តរជាតិ

សហរដ្ឋអាមេរិកចាប់ផ្ដើមចាក់វ៉ាក់សាំង Pfizer ដល់កុមារអាយុពី ៥ ទៅ ១១ឆ្នាំ ក្រោយវ៉ាក់សាំងនេះបានទទួលការអនុម័តពី FDA

BY
autoadmin
November 3, 2021

សហរដ្ឋអាមេរិកកាលពីថ្ងៃអង្ការនេះ បានចាប់ផ្តើមការផ្ដល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech ដល់កុមារដែលមានអាយុពី ៥ – ១១ឆ្នាំ បន្ទាប់ពីអាជ្ញាធរសុខាភិបាល បានធ្វើការសម្រេចចិត្តចុងក្រោយលើវ៉ាក់សាំងនេះ ដើម្បីជាជំហានថ្មីមួយទៀតនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ។ រំលឹកផងដែរថា វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ដោយ FDA កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ។

រដ្ឋាភិបាល​អាមេរិកបាន​ធ្វើ​ការសម្រេចចិត្តជាមុន​បានយ៉ាង​ល្អ ដោយ​បាន​ទិញ​វ៉ាក់សាំងគ្រប់គ្រាន់​សម្រាប់​កុមារ​ក្នុង​ក្រុម​អាយុ ៥ – ១១ ឆ្នាំ ហើយ​ចាប់ផ្តើម​ដឹកជញ្ជូនចែកចាយវ៉ាក់សាំងទៅទូទាំងប្រទេស។ ប្រធានាធិបតីលោក Joe Biden ក៏បាននិយាយដែរថា កម្មវិធីចាក់វ៉ាក់សាំងសម្រាប់កុមារអាយុពី ៥ – ១១ ឆ្នាំ ដើម្បីប្រឆាំងនឹងជំងឺ COVID-19 នឹងកើនឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ហើយត្រូវបានដំណើរការយ៉ាងពេញលេញក្នុងអំឡុងថ្ងៃទី០៨ ខែវិច្ឆិកា៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: