ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តោះ! មកដឹងពីតម្លៃសាំងធម្មតានៅប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅក្នុងអាស៊ានដទៃទៀត

    BY autoadmin November 3, 2021
    តោះ! មកដឹងពីតម្លៃសាំងធម្មតានៅប្រទេសកម្ពុជា និងបណ្ដាប្រទេសនៅក្នុងអាស៊ានដទៃទៀត

    ក្នុងរយៈពេលថ្មីៗកន្លងមកនេះ យើងបានមើលឃើញថា តម្លៃសាំងធម្មតានៅក្នុងប្រទេសកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់។ ពោលគឺគិតត្រឹមថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ តម្លៃសាំងធម្មតានៅប្រទេសកម្ពុជាបានកើនឡើងដល់ប្រមាណ ៤,៨០០ រៀល ដែលជាការកើនឡើងពីតម្លៃ ៤,២០០ រៀល កាលពីខែមុន នេះបើតាមការចុះផ្សាយរបស់ Global Petrol Prices ។

    ក្រៅពីតម្លៃសាំងធម្មតាសម្រាប់ប្រទេសកម្ពុជា តម្លៃសាំងធម្មតារបស់ប្រទេសក្នុងអាស៊ានផ្សេងទៀត ក៏បានបង្ហាញពីភាពខុសគ្នាផងដែរ ដោយក្នុងនោះមានដូចជា៖

    1. ប្រ៊ុយណេ ១០៥០ រៀលក្នុងមួយលីត្រ
    2. ឥណ្ឌូនេស៊ី ៣,២០៦ រៀលក្នុងមួយលីត្រ
    3. ឡាវ ៥,៣៧០ រៀលក្នុងមួយលីត្រ
    4. ម៉ាឡេស៊ី ២,០០៧ រៀលក្នុងមួយលីត្រ
    5. មីយ៉ាន់ម៉ា ៣,៦៤៧ រៀលក្នុងមួយលីត្រ
    6. ហ្វីលីពីន ៤,៨៤៦ រៀលក្នុងមួយលីត្រ
    7. សិង្ហបុរី ៧,៦៤៨ រៀលក្នុងមួយលីត្រ
    8. ថៃ ៤,៨៨៦ រៀលក្នុងមួយលីត្រ
    9. វៀតណាម ៤,៤១២ រៀលក្នុងមួយលីត្រ

    អត្ថបទ៖ លីដា
    ប្រភព៖ Global Petrol Prices

    Share This Post: