ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នើសុំថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត​ ចំពោះប៉ូលីសចរាចរដែលទារលុយផាកពិន័យចិន រហូត ១០០$

    BY Khmernote Media October 11, 2018
    លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នើសុំថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត​ ចំពោះប៉ូលីសចរាចរដែលទារលុយផាកពិន័យចិន រហូត ១០០$

    យោងតាមការសរសេរឲ្យដឹងរបស់លោកផែង វណ្ណៈ បានឲ្យដឹងថា៖ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានអោយខ្ញុំដឹងមុននេះបន្តិចថា​ លោកបានកោះហៅមន្ត្រីនគរបាលចរាចរ​ ដែលយកតួនាទី​ ទៅជំរិតទារលុយជនជាតិចិន​ បើកបរល្មើសច្បាប់ចរាចរមកសួរនាំហើយ​ ។ បន្ទាប់​ពី​សាកសួររួចលោកឧត្ដមសេនីយ៍ទោ​ ស្នងការ​ នឹងស្នើសុំថ្នាក់ដឹកនាំ​ អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ ដើម្បីដាក់វិន័យអោយបានធ្ងន់ធ្ងរបំផុត​ ។ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​បានបន្ថែមអោយដឹងទៀតថា​ បើតាមជំហរ​របស់លោក​ ទង្វើរបស់មន្ត្រីចរាចររូបនោះ សមតែបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិទើបត្រូវ​ ព្រោះធ្វើអោយបាត់បង់កិត្តិយសមន្ត្រីនគរបាលជាតិទូទាំងប្រទេស​ ៕ ប្រភព៖ ផែង វណ្ណៈ

    https://www.facebook.com/vannak.pheng.3/videos/1845001158930021/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay