អន្តរជាតិ
ទើបសំអាតហើយមិនទាន់បានប៉ុន្មានផង ឥលូវកំប្លោកពីវៀតណាមអណ្តែតមករាយប៉ាយពេញឆ្នេរអូរឈើទាលថែមទៀត
BY Khmernote Media
October 11, 2018
ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី០៩ និងទី១០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ អាជ្ញាធរនៅក្នុងក្រុងព្រះសីហនុ បានធ្វើការបោសសំអាតដុំកំប្លោកជាច្រើន ដែលបានអណ្តែតមកទើរនៅឆ្នេរអូរឈើទាល ធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ បន្ទាប់ពីសំអាតដុំកំប្លោកទាំងនោះមិនទាន់បានមួយថ្ងៃផង ស្រាប់តែនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ដុំកំប្លោកជាច្រើនបានរសាត់អណ្តែតមកមកដល់ឆ្នេរអូរឈើទាលបន្ថែមទៀត។ បើតាមការឲ្យដឹងពីឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ដុំកំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសវៀតណាម៕

អត្ថបទ៖ សេម


