ប្រទេសជប៉ុនសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញ អាចចូលមកកាន់ប្រទេសខ្លួនបាន
- BY
- autoadmin
- November 6, 2021
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានរាយការណ៍ថា ប្រទេសជប៉ុនបានសម្រេចអនុញ្ញាតឱ្យជនបរទេស ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ អាចចូលមកកាន់ប្រទេសរបស់ខ្លួនបាន ប៉ុន្តែព្រំដែននឹងនៅតែបិទសម្រាប់ភ្ញៀវទេសចរ។ រំលឹកដែរថា ច្បាប់ដ៏តឹងរ៉ឹងចំពោះការចូលរបស់ជនបរទេស ត្រូវបានដាក់ឱ្យអនុវត្តកាលពី ១០ ខែមុន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19 របស់ប្រទេសជប៉ុន។

អនុប្រធានខុទ្ទកាល័យជប៉ុនលោក Kihara Seiji បាននិយាយថា រដ្ឋាភិបាលកំពុងពិចារណាលើផែនការដែលអនុញ្ញាតឱ្យភ្ញៀវទេសចរ អាចចូលប្រទេសជប៉ុនជាដំណាក់កាល ដោយនឹងពិនិត្យមើលប្រសិទ្ធភាពនៃការត្រួតពិនិត្យ ការមកដល់ថ្មី និងស្ថានភាពជំងឺនៅចុងឆ្នាំនេះ។ ចំណែកឯក្រុមឧស្សាហកម្ម និងនិស្សិត ក៏បាននឹងកំពុងធ្វើយុទ្ធនាការដើម្បីចង់ឱ្យច្បាប់ត្រូវបានបន្ធូរបន្ថយ ជាពិសេសនៅពេលដែលចំនួននៃការឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






