អន្តរជាតិ

វៀតណាម​នឹងកំណត់​គោលដៅ​លើជើងហោះហើរអន្តរជាតិសារជាថ្មី ដោយចាប់ផ្ដើមពីដើមឆ្នាំក្រោយនេះតទៅ

BY
autoadmin
November 6, 2021

អាជ្ញាធរអាកាសចរណ៍វៀតណាមកាលពីថ្ងៃសុក្រ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បាននិយាយថា ប្រទេសរបស់ខ្លួនគ្រោងនឹងចាប់ផ្តើមជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឡើងវិញ ជាមួយប្រទេសចំនួន ១៥ ចាប់ពីខែមករា ឆ្នាំក្រោយនេះ។ រំលឹកឡើងវិញដែរថា ប្រទេសវៀតណាមបានដាក់ការរឹតត្បឹតព្រំដែនតឹងរឹង នៅពេលដែលជំងឺរាតត្បាត COVID-19 បានចាប់ផ្ដើមរីករាលដាល ជាមួយនឹងជោគជ័យមួយចំនួននៅពេលដំបូងៗ ប៉ុន្តែវាបានជះឥទ្ធិពលដល់វិស័យទេសចរណ៍ដែលកំពុងរីកចម្រើនរបស់ខ្លួន ដែលមានប្រហែល ១០% នៃផលិតផលក្នុងស្រុកសរុប។

ការមកដល់របស់បរទេសទៅកាន់ប្រទេសវៀតណាម បានធ្លាក់ចុះមកនៅត្រឹម ៣.៨ លាននាក់ កាលពីឆ្នាំមុន ដែលធ្លាក់ចុះពី ១៨ លាននាក់ នៅក្នុងឆ្នាំ ២០១៩ នៅពេលដែលប្រាក់ចំណូលពីទេសចរណ៍មានចំនួន ៣១ ពាន់លានដុល្លារអាមេរិក ឬស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុប (GDP) ។ ផែនការបើកជើងហោះហើរឡើងវិញនេះ នឹងមានលើសពី ៤ ដំណាក់កាល ដែលទី១ អាចនៅត្រីមាសនេះ ដោយផ្តោតភាគច្រើនលើការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិវៀតណាម ដែលជាប់គាំងដោយជំងឺរាតត្បាតរាតត្បាត COVID-19 និងអ្នកទេសចរអន្តរជាតិលើការធ្វើដំណើរ ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលទៅកាន់គោលដៅជាក់លាក់។

ក្នុងជំហានដំបូងនេះ ប្រទេសវៀតណាមសម្លឹងចង់បានជើងហោះហើរចំនួន ៤ ក្នុងមួយសប្ដាហ៍ ហើយនឹងកើនឡើងដល់ ៧ ក្នុងមួយសប្តាហ៍ ខណៈការដាក់ឱ្យនៅដាច់ពីគេ នឹងត្រូវបានលើកលែងសម្រាប់អ្នកធ្វើដំណើរដែលកាន់លិខិតឆ្លងដែនវ៉ាក់សាំង។ ផែនការដែលកំពុងរង់ចាំការយល់ព្រមពីរដ្ឋាភិបាលមួយនេះ បានកើតមានឡើងនៅពេលដែលប្រទេសអាស៊ីផ្សេងទៀត បានបន្ធូរបន្ថយការធ្វើដំណើរអន្តរជាតិជាបណ្តើរៗ រួមទាំងប្រទេសថៃដែលនៅជិតខាង ដែលកំពុងបើកទីតាំងបន្ថែមទៀតក្នុងសប្តាហ៍នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: