Miss Grand កម្ពុជា ឈរក្នុងចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមប្រទេសខាងប៉ែកអាស៊ីអាគ្នេយ៍ ដោយឥណ្ឌូនេស៊ី វ៉ាដាច់ជាប់លេខ១
កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Intentional 2018 ដែលប្រទេសភូមា ធ្វើជាម្ចាស់ផ្ទះ។ បេក្ខភាពបវកញ្ញាមកពី ៧៧ ប្រទេសជុំវិញពិភពលោក បានធ្វើការថតរូបផ្លូវការជាលើកដំបូង ដើម្បីធ្វើការប្រកួតប្រជែង ដោយរូបភាពរបស់បវកញ្ញា ដែលមានការ Like និង share ច្រើនជាងគេ ចំនួន ៩ប្រទេស ពោលគឺ ៣ប្រទេស ក្នុងទ្វីប អាស៊ី, ទ្វីប អូស្ត្រាលី និង ទ្វីប អូសេអានី, ៣ប្រទេស ក្នុងទ្វីប អឺរ៉ុបនិង ទ្វីប អាហ្រ្វិក និង ៣ប្រទេស ក្នុងទ្វីប អាមេរិក នឹងទទួលបានឱកាសក្នុងការថតរូបឈុតហែលទឹកនៅក្នុងសណ្ឋាគារ Chatrium Hotel Royal Lake Yangon។
យ៉ាងណាមិញក្រលេកមកមើលនូវបេក្ខភាពបវកញ្ញា ខាងប៉ែកអាស៊ីអាគ្នេយ៍ ក៏មានបវកញ្ញាចំនួន ៥ប្រទេស ដែលទទួលបានការ like និង share ច្រើននៅក្នុងការបោះឆ្នោត ដោយលទ្ធផលបណ្តោះអាសន្នគឺ៖
Miss Grand ឥណ្ឌូនេស៊ី កញ្ញា Nadia Purwoko បាន 502.000 ពិន្ទុ

Miss Grand វៀតណាម កញ្ញា Bui Phuong Nga បាន 281.000 ពិន្ទុ

Miss Grand ហ្វីលីពីន កញ្ញា Eva Psychee Patalinjug បាន 262.000 ពិន្ទុ

Miss Grand កម្ពុជា កញ្ញា ឌីលីកា បាន 210.000 ពិន្ទុ

Miss Grand ភូមា កញ្ញា Su Myat Phoo បាន 163.000 ពិន្ទុ

យ៉ាងណាមិញសូមលេីកទឹកចិត្ត Miss grand កម្ពុជា ដែលប្រកួតនៅ ភូមា ជាកម្មវិធីលំដាប់អន្តរជាតិដែលមានបេក្ខភាព ៧៧ប្រទេសចូលរួមប្រកួត តាមរយៈការ like =1ពិន្ទុ shares =5ពិន្ទុ ការបោះឆ្នោតនឹងបញ្ចាប់នៅថ្ងៃទី១២ ខែតុលា ស្អែកនេះហេីយ។ ខាងក្រោមនេះជា link ចុចចូលរូបភាព បវកញ្ញាកម្ពុជា៖
រូបភាពទី១ https://goo.gl/jyE1Hy
រូបភាពទី២ https://goo.gl/n2KdFf
