ចក្រភពអង់គ្លេសសន្យានឹងផ្តល់ប្រាក់ប្រមាណ ៣៩០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ
- BY
- autoadmin
- November 8, 2021
ចក្រភពអង់គ្លេសសន្យានឹងផ្តល់ប្រាក់ចំនួន ២៩០លានផោន ឬប្រមាណ ៣៩០ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ខណៈដែលកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP26 ឈានចូលសប្តាហ៍ទី២ របស់ខ្លួន។ រដ្ឋមន្ត្រីរដ្ឋាភិបាលមកពីជុំវិញពិភពលោក កំពុងស្ថិតនៅទីក្រុង Glasgow ដើម្បីពិភាក្សាបន្ថែមទៀតពីបញ្ហានេះ ដោយពួកគេនឹងពិភាក្សាអំពីរបៀបជួយដល់ប្រទេសក្រីក្រ និងសំណងសម្រាប់ការខូចខាតពីគ្រោះមហន្តរាយធម្មជាតិ។ ប្រទេសក្រីក្រមួយចំនួនក៏បានអំពាវនាវរកជំនួយផ្នែកហិរញ្ញវត្ថុចំនួន ១០០ ពាន់លានដុល្លារ រួចមកហើយដែរ ដោយលើកហេតុផលថា ពួកគេរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីវា។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា ប្រទេសកំពុងអភិវឌ្ឍន៍បានរួមចំណែកសមាមាត្រតិចតួចបំផុត លើការបំភាយបំភាយដែលជំរុញឱ្យមានការប្រែប្រួលអាកាសធាតុ ខណៈដែលបច្ចុប្បន្នប្រទេសដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ឬស្មើនឹង ១% នៃប្រជាជនសរុបរបស់ពិភពលោក មានការបំភាយឧស្ម័នច្រើនជាងប្រទេសក្រីក្ររហូតដល់ទៅ ២ដង ខណៈប្រទេសក្រីក្រមានពលរដ្ឋស្មើនឹង ៥០% នៃប្រជាជនសរុប។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ប្រាក់ភាគច្រើនពីចក្រភពអង់គ្លេសនឹងទៅជួយប្រជាជាតិអាស៊ី និងប៉ាស៊ីហ្វិក ដើម្បីរៀបចំផែនការ និងវិនិយោគក្នុងសកម្មភាពអាកាសធាតុ កែលម្អការអភិរក្ស និងលើកកម្ពស់ការអភិវឌ្ឍកាបូនទាប។ ប៉ុន្តែក៏មានសំណួរថា តើប្រទេសអ្នកមានគួរផ្តល់សំណងដល់ប្រទេសដែលងាយរងគ្រោះ សម្រាប់ការខូចខាតដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុដែរ ឬទេ?


អត្ថបទ៖ លីដា
ប្រភព៖ BBC
- Share This Post:






