ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាជិត ១០០ នាក់ បានឆ្លងវីរុស Zika នៅក្នុងការផ្ទុះឡើងថ្មីចុងក្រោយមួយក្នុងរដ្ឋ Uttar Pradesh

    BY autoadmin November 8, 2021
    យ៉ាងហោចណាស់មានពលរដ្ឋឥណ្ឌាជិត ១០០ នាក់ បានឆ្លងវីរុស Zika នៅក្នុងការផ្ទុះឡើងថ្មីចុងក្រោយមួយក្នុងរដ្ឋ Uttar Pradesh

    យ៉ាងហោចណាស់មនុស្សចំនួន ៨៩ នាក់ បូករួមទាំងកុមារចំនួន ១៧ នាក់ បានធ្វើតេស្តវិជ្ជមានជាមួយនឹងវីរុស Zika នៅក្នុងការផ្ទុះឡើងថ្មីមួយ នៅឯទីក្រុង Kanpur រដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។ វីរុស Zika ជាវីរុសចម្លងដោយមូសខ្លា ដែលត្រូវបានរកឃើញដំបូងក្នុងឆ្នាំ១៩៤៧ និងបានបង្កទៅជារោគរាតត្បាតក្នុងស្រុក (epidemic) នៅប្រទេសប្រេស៊ីលក្នុងឆ្នាំ២០១៥ នៅពេលដែលទារករាប់ពាន់នាក់ត្រូវកើតមកមានក្បាលតូចជាងធម្មតា ឬហៅថា microcephaly និងខួរក្បាលមិនដំណើរការ។

    វាគឺជាការផ្ទុះលើកដំបូងសម្រាបរដ្ឋ Uttar Pradesh នៅក្នុងឆ្នាំនេះ ប៉ុន្តែករណីជាច្រើនត្រូវបានរាយការណ៍ពីរដ្ឋមួយចំនួនរបស់ឥណ្ឌាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ករណីវីរុស Zika លើកដំបូងនៅក្នុងទីក្រុងឧស្សាហកម្ម Kanpur ត្រូវបានរកឃើញនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ហើយចំនួនករណីបានកើនឡើងក្នុងសប្តាហ៍កន្លងមកជាបន្ដបន្ទាប់។ ឥឡូវនេះអាជ្ញាធរក៏កំពុងបង្កើនការឃ្លាំមើលរបស់ពួកគេចំពោះការផ្ទុះឡើងថ្មីៗ និងការលុបបំបាត់កន្លែងបង្កាត់ពូជរបស់មូសខ្លា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។ យ៉ាងណាក៏ដោយ រហូតមកទល់នឹងពេលនេះ រដ្ឋ Uttar Pradesh នៅមិនទាន់មានករណីស្លាប់ដោយសារវីរុសនេះនៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ រ៉យទ័រ

    Share This Post: